Unai Emery សព្វថ្ងៃកំពុងក្លាយជាគ្រូទំនេរជើង បន្ទាប់បីក្លឹប Arsenal បានដកតំណែងរបស់លោកកាលពីពេលកន្លងទៅ ហើយជំនួសមកវិញដោយគ្រូពេញសិទ្ធលោក Mikel Arteta។
សម្រាប់ Emery ថ្មីៗនេះបានផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មាននូវរឿងរ៉ាវមួយចំនួន ហើយក្នុងនោះក៏បានជជែកដល់គ្រាធ្លាប់ដឹកនាំនៅក្លឹបបារាំង PSG ផងដែរ។
លោកបាននិយាយថា៖ “ខ្ញុំបានសម្រេចចិត្តបន្តអាជីពនៅ Ligue 1 កន្លងមក ព្រោះចង់ក្លាយជាគ្រូបង្វឹកដ៏ល្អបំផុតមួយរូប ហើយខ្ញុំគិតថាកាលប៉ះ Barcelona នៅ UCL ខែមិនា ឆ្នាំ ២០១៧ ម្ល៉ោះនឹងអាចទម្លាក់ពួកគេបានហើយប្រសិនមាន VAR តាំងពីពេលនោះ”។
ឆ្លើយតបដល់ទំនាក់ទំនងរវាងអតីតមេចាស់ Al-Khelaifi លោកបន្ត៖ “ខ្ញុំក៏តែងតែទទួលបានការគាំទ្រពីប្រធានក្លឹប PSG ដោយជាឧទាហរណ៍ដូចពេលយក Neymar កាលនោះលោកពន្យល់ខ្ញុំអំពីផលលំបាកក្នុងការបង្កើតក្រុមមួយនៅពេលមាន Neymar តែសម្រាប់កីឡាករល្អដូចជាគេ យើងមិនចាំបាច់បង្វឹកគេឲ្យសម្របទៅក្នុងក្រុមទេ ផ្ទុយទៅវិញមានតែបង្កើតក្រុមដែលអាចសម្របទៅនឹងការលេងរបស់គេ”៕
ប្រភព៖ AF