សើរើដល់រឿងរ៉ាវចាស់នៅទីផ្សារដោះដូរខែមករាសម្រាប់យុវជន Samu Chukwueze គឺធ្លាប់ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបយក្សជាច្រើននៅតំបន់អឺរ៉ុប ហើយក្នុងនោះក៏មានក្លឹបហង្សក្រហម Liverpool ផងដែរ។
ហង្សត្រូវបានគេរាយការណ៍ថាបានទម្លាក់សំណើ ៣៥ លានអឺរ៉ូ ក្នុងការចុះហត្ថលេខាយកកីឡាករនីហ្សេរីយ៉ារូបនេះមកចូលរួមនៅដីអង់គ្លេស តែទីបំផុតក្លឹបយក្សអេស្ប៉ាញបានបដិសេធមិនទទួលយក។
តាមរបាយការណ៍ពី France Football បានឲ្យដឹងថាសំណើសម្រាប់កីឡាករវ័យ ២០ ឆ្នាំរូបនោះគឺទាបពេក ព្រោះតម្លៃផ្តាច់កុងត្រារបស់គេថ្លៃប្រហែល ១០០ លានអីឯណោះ ណាមួយរូបគេធ្លាប់បានលេងឲ្យក្លឹបដល់ទៅ ៦០ ប្រកួតទៅហើយ ពោលខ្ចីតែអាយុ លើទីលានក៏មិនណយដែរ៕
ប្រភព៖ AF