Juve នឹង​ត្រូវ​អវត្តមាន​ខ្សែ​ប្រយុទ្ធ​ស្លាប​ដ៏​សំខាន់​មួយ​រូប​នៅ UCL ទល់ Lyon

Juventus នឹង​ត្រូវ​អវត្តមាន Douglas Costa លើ​ទីលាន​ប្រកួត​ទល់ Lyon នា​ជើង​ទី ១ ​ព្រឹត្តិការណ៍ UEFA Champions League នៅ​ចុង​ខែ​កុម្ភៈ​ ដោយ​សារ​បញ្ហា​របួស។

តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ BeSoccer បាន​ឲ្យ​ដឹង​ថា Costa អាច​នឹង​ខកខាន ៥ ប្រកួត​បន្ទាប់ ដោយ​ក្នុង​នោះ​ក៏​រួម​បញ្ចូល​ទាំង​ការ​ប្រកួត​នៅ UCL ផង​ដែរ។ ក្រោយ​ធ្វើ​ការ​តេស្ត​ស្ថានភាព​ចុង​ក្រោយ​នេះ គឺ​រូប​គេ​ត្រូវ​ខកខាន​ចន្លោះ​ពេល ១៥ ទៅ ២០ ​ថ្ងៃ ទាំង​ដែល​ Juve ទទួល​ភារកិច្ច​សំខាន់​ទល់ Lyon ​ថ្ងៃ ១៦ ហើយ​ប៉ះ Inter ​ថ្ងៃ ១ មិនា​នោះ ក៏​មិន​ទាន់​ជា​ច្បាស់លាស់​ទៀត។

បែប​នេះ​មាន​ន័យ​ថា​នៅ Coppa Italia ដែល Juve ប៉ះ AC Milan នៅ​ពាក់​កណ្តាល​សប្តាហ៍​នេះ នា​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ក៏​គ្មាន​រូប​គេ​ដូច​គ្នា ខណៈ​នៅ Serie A មាន​ប៉ះ Brescia និង​ប៉ះ SPAL សុទ្ធសឹងតែ​​ត្រូវ​ខកខាន៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT