លន បញ្ញា ទទួលបានឱកាសវាយអន្តរជាតិលើកដំបូងក្នុងអាជីព

ជើងខ្លាំងវ័យក្មេង លន បញ្ញា ទទួលបានឱកាសប្រកួតមិត្តភាពអន្តរជាតិលើកដំបូងក្នុងអាជីព តទល់អ្នកអ្នកប្រដាល់ថៃ ប៊ឺកបាន ក្លាមឿងផេត នារសៀលនេះ នៅសង្វៀនបាយ័នស្ទឹងមានជ័យ។

បញ្ហា បានលេចធ្លោដំបូងនៅកម្មវិធី TV5 Boxing Knock-Out Serie នៅប៉ុស្តិ៍លេខ៥ ដោយគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែចាញ់ ធន់ មករា។ បើនិយាយពីវគ្គសន្សំពិន្ទុវិញ គេបានឈ្នះមិត្តរួមជាតិខ្លាំងៗជាច្រើន ពិសេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលបានឈ្នះ យុគ យក្សផ្លែ។

ចំពោះដៃគូរបស់គេ ពុំសូវមានអ្នកស្គាល់ឡើយ ប៉ុន្តែបើតាមប្រភពស្នឹទ្ធិថាអ្នកលេងគុនថៃរូបនោះ ជំនាញដៃ ម៉ាត់ច្បាស់ៗ និងគេចលឿន។

ក្រៅពីគូនេះ ក៏មានជំនួបកក្រើករវាង កែវ រំចង់ និងអ្នកប្រដាល់ថៃ ក្នុងសង្វៀនជាមួយគ្នា។ ការប្រកួតចាប់ផ្តើមពីម៉ោង៣:០០នាទីនេះ ដោយមានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍បាយ័ន។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT