Bayern Munich ​ចង់​បាន Firmino ​ពី​ក្រុម Liverpool ​

​ក្រុម Bayern Munich ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Roberto Firmino ​ពី​ក្រុម Liverpool ​នា​រដូវ​កាល​ក្រោយ ​ដោយ​ត្រៀម​តម្លៃ​ខ្លួន​៧៥​លាន​ផោន​។

​ក្រុម​យក្ស Bayern Munich ​កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ម្នាក់​មក​លេង​ជាមួយ​ Robert Lewandowski ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ ដើម្បី​ជួយ​រក​គ្រាប់​បាល់​ឱ្យ​បាន​ច្រើន​។ ​ដោយ​ម្នាក់​ដែល​ក្រុម​យក្ស​អាល្លឺម៉ង់​ចង់​បាន​នោះ ​គឺ Firmino ​របស់​ក្រុម Liverpool ​។ ​កីឡាករ​វ័យ​២៨​ឆ្នាំ​នេះ ​ត្រូវ​បាន​គេ​គិត​ថា​ក្រុម​ហង្ស​ក្រហម​អាច​នឹង​លក់​ចេញ​នៅ​រដូវ​កាល​ខាង​មុខ ប្រសិន​ណា​បើ​មាន​ក្លឹប​ផ្ដល់​តម្លៃ​ខ្លួន​សមរម្យ។

​ក្រុម Liverpool ​ទិញ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ខាង​លើ​មក​រួម​ក្រុម​ក្នុង​តម្លៃ​ខ្លួន​២៩​លាន​ផោន​កាល​ពី​ឆ្នាំ២០១៥​កន្លង​ទៅ ​ពី​ក្លឹប​ Hoffenheim។ ​កីឡាករ​រូប​នេះ ​ទើប​បន្ដ​កុងត្រា​ជាមួយ​ក្រុម​របស់​លោក Klopp ​ទៀត​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ ​ដោយ​បច្ចុប្បន្ន​កុងត្រា​របស់​គេ​មាន​ដល់​ឆ្នាំ​២០២២​ឯ​ណោះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT