លោក Setien អ្នកចាត់ការក្រុម FC Barcelona បាននិយាយថាលោកពេញចិត្តចំពោះទម្រង់លេងរបស់ក្រុមកាន់តែខ្លាំងឡើង ក្រោយពីអាចយកឈ្នះលើក្រុម Real Betis ក្នុងលទ្ធផល ៣-២។
Lionel Messi ក្នុងការប្រកួតទល់ក្រុម Real Betis នៅតែជាតួឯកដដែល បើទោះជាមិនបានរកគ្រាប់បាល់ ប៉ុន្តែក៏ជាអ្នកបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូល៣គ្រាប់ផងដែរ។ ជាមួយការលេងយកបាន៣ពិន្ទុនេះដែរ លោក Setien ដែលជាអ្នកចាត់ការក្រុមអ្នកមានបុណ្យសរសើរកូនក្រុមខ្លាំងមែនទែន ថាលេងល្អ និងជិតដល់កម្រិតដែលលោកចង់បានហើយ។
អ្នកចាត់ការខាងលើបាននិយាយទៀតថា៖ “យើងត្រូវតែផ្ដល់តម្លៃដល់ក្រុមរបស់យើង ពួកគេលេងបានយ៉ាងល្អ។ ខ្ញុំសប្បាយចិត្តនៅពេលឃើញក្រុមលេងបានល្អបែបនេះ តាមអ្វីដែលបានហ្វឹកហាត់។ នៅមានរឿងផ្សងទៀតដែលយើងត្រូវបន្ដអភិវឌ្ឍសមត្ថភាពក្រុមបន្ដទៀត ដើម្បីឈានដល់កម្រិតដែលយើងចង់បាន”៕ប្រភព៖ Marca