អតីត​កីឡាករ Barca ​ថា ​បើ Messi ​ទៅ​អង់គ្លេស ​នឹង​មិន​ជោគជ័យ​ដូច Ronaldo ​ទេ​

​Emmanuel Petit ​អតីត​កីឡាករ​ក្រុម Barcelona ​បាន​និយាយ​ថា​ប្រសិន​បើ Lionel Messi ​ទៅ​លេង​នៅ​លីគ​អង់គ្លេស​មែន ​នោះ​អាច​នឹង​មិន​ជោគជ័យ​នោះ​ទេ ព្រោះ​រូបគេ​មិន​មែន​ដូច Cristiano Ronaldo ​។

​Lionel Messi ​មាន​រឿង​ផ្ទុះ​ឡើង​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ការ​ចាកចេញ​ពី​ក្រុម Barcelona ​ក្រោយ​ពី​មាន​ជម្លោះ​សម្ដី​ជាមួយ​លោក Abidal ​មន្ត្រី​បច្ចេកទេស​នៅ​ក្លឹប​។ ​ក្នុង​នោះ Manchester City ដឹក​នាំ​ដោយ​លោក Pep ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​មាន​ភាគរយ​ខ្ពស់​ជាង​គេ ខណៈ​ដែល​ក្រុម​ដទៃ​ទៀត​ដូច Man Utd ​ជា​ដើម​នោះ ​ក៏​មាន​បំណង​ចង់​បាន​កីឡាករ​អាហ្សង់ទីន​នេះ​ដូច​គ្នា។

រឿង​ទៅ​លេង​នៅ​អង់គ្លេស បើ​ទោះ​ជា​មិន​ទាន់​កើត​មាន​ឡើង​មែន ប៉ុន្តែ​អតីត​កីឡាករ​បាល់ទាត់​ជា​ច្រើន​បាន​វិភាគ​ពី​អនាគត​របស់ Messi ​ទៅ​ហើយ ​បើ​សិន​ជា​ទៅ​លេង​នៅ Premier League ​មែន។ ​ក្នុង​នោះ ​លោក Emmanuel Petit ​ដែល​ជា​អតីត​កីឡាករ​ក្រុម Barcelona ​ផ្ទាល់​បាន​និយាយ​ថា​៖ “គាត់​មិន​មែន Ronaldo ​ទេ។ ​និយាយ​ដោយ​ស្មោះ ​ការ​លេង​របស់​គាត់​អាច​នឹង​មិន​ត្រូវ​នៅ​អង់គ្លេស។ គាត់​មិន​ចូល​ចិត្ត​ការ​ប្រកួត​ប្រជែង​ខ្លាំង​ឡើយ ​នៅ​អេស្ប៉ាញ គាត់​ត្រូវ​បាន​គេ​ការពារ​ជាប់​រហូត”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT