Dele Alli ចេញ​មុខ​សុំទោស ក្រោយ​បង្ហោះ​វីដេអូ​ខុស​ឆ្គង​រឿង​ផ្ទុះ​វីរុស​កូរ៉ូណា

កាល​ពី​ពេល​ថ្មីៗ​នេះ​កីឡាករ​កំពូល​របស់​ក្លឹប Tottenham Hotspur គឺ Dele Alli បាន​ធ្វើ​ឲ្យ​រង​មតិ​ប្រតិកម្ម​ជា​ច្រើន​ជុំវិញ​វីដេអូ​បែប​លេង​សើច​មួយ​ទាក់ទិន​នឹង​វីរុស​កូរ៉ូណា​ទៅ​លើ​បុរស​នៅ​តំបន់​អាស៊ី​មួយ​រូប ហើយ​លោក​បាន​ប្រញាប់​លុប​ចេញ​វិញ​ភ្លាមៗ។

យ៉ាងណាមិញ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ បុរស​វ័យ ២៣ ឆ្នាំ​បាន​ទទួល​ស្គាល់​ពី​កំហុស​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​លេង​សើច​ជ្រុល ដោយ​បាន​បញ្ជាក់​ថា៖ “ខ្ញុំ​ពិត​ជា​ចង់​សុំទោស​សម្រាប់​វីដេអូ​ដែល​បង្ហោះ​លើ Snapchat [កាល​ពី​ថ្ងៃ​សោរ៍] ដោយ​វា​មិនមែន​ជា​រឿង​លេង​សើច​ទេ”។

លោក​បន្ត​តាម​រយៈ​សារ​បង្ហោះ​លើ Weibo បណ្តាញ​សង្គម​ប្រទេស​ចិន៖ “ខ្ញុំ​បាន​ចាប់​អារម្មណ៍​ពី​វា​ហើយ​បាន​លុប​ចេញ​ភ្លាមៗ ដោយ​នេះ​ជា​ទង្វើ​មិន​គប្បី​ដែល​ធ្វើ​ឲ្យ​អាប់ឱន​ទាំង​ខ្ញុំ​និង​ក្លឹប​ផ្ទាល់ ​ជា​រួម​វា​មិនមែន​ជា​រឿង​ដែល​គួរ​យក​មក​លេង​សើច​ទេ សារ​នេះ​ដែរ​ខ្ញុំ​សុំ​ផ្ញើ​ដោយ​ក្តី​ស្រលាញ់​និង​ការ​ជូនពរ​ទៅ​កាន់​ប្រជាជន​ចិន​ទាំង​អស់”។

បញ្ជាក់​ថា​គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី ១០ ​កុម្ភៈ ឆ្នាំ ២០២០ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី (2019nCoV) បាន​កើន​ឡើង​ដល់ ៩១០ នាក់​ហើយ ខណៈ​តួ​លេខ​អ្នក​ឆ្លង​សរុប​មាន​ដល់ ៤០ ៥៣៣ នាក់ និង​ព្យាបាល​ជា​សះស្បើយ ៣ ៣០៨ នាក់៕

ប្រភព៖ FoxSportAsia

  • Dele Alli ចេញ​មុខ​សុំទោស ក្រោយ​បង្ហោះ​វីដេអូ​ខុស​ឆ្គង​រឿង​ផ្ទុះ​វីរុស​កូរ៉ូណា