Real Madrid បានយកឈ្នះទៅលើ Osasuna ក្នុងលទ្ធផល ៤-១ ហើយនៅចំណែកនោះក៏មានការរកគ្រាប់បាល់ពីសំណាក់ខ្សែការពារកំពូល Sergio Ramos មួយគ្រាប់ផងដែរ។
នេះជាគ្រាប់បាល់នាឆ្នាំ ២០២០ សម្រាប់កីឡាករអេស្ប៉ាញ ហើយក៏ជាគ្រាប់បាល់ឆ្នាំទី ១៧ របស់ Ramos នៅ LaLiga ដូចគ្នា។ យើងរាប់តាំងពីឆ្នាំ ២០០៤ មកទល់ឆ្នាំ ២០២០ គឺយ៉ាងហោចណាស់មាន ១ គ្រាប់បានកើតឡើងជាបន្តបន្ទាប់។
បញ្ជាក់ថារដូវកាលនេះនាមជាខ្សែការពារកណ្តាល Ramos រកបាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ២១ លើកសរុបឲ្យ Real Madrid។
រូបគេបានផ្លាស់មកលេងឲ្យ Madrid នាឆ្នាំ ២០០៥ ដោយទ្រនំមុនបង្អស់គឺនៅ Sevilla ទេ ដោយចន្លោះឆ្នាំ ២០០៤-០៥ លេងបានឈុតធំ បង្ហាញខ្លួន ៣៩ លើករកបាន ២ គ្រាប់ផងដែរ៕ ប្រភព៖ AF