ម្ចាស់ដី Real Betis បានបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Barcelona ក្នុងលទ្ធផល ២-៣ នៅឯជំនួបជុំទី ២៣ ក្របខ័ណ្ឌ LaLiga កាលពីយប់មិញ។
ក្រុមភ្ញៀវហាក់គ្រប់ដណ្តប់ស្ទើរតែទាំងស្រុងក្នុងការប្រកួតទៅលើ Betis ដោយគ្រប់គ្រងបាល់ ៧១ ភាគរយ បញ្ជូនបាល់ ៧១០ លើក រកគ្រាប់បាល់បានដោយខ្សែបម្រើ Frenkie de Jong, Sergio Busquets និងខ្សែការពារ Clement Lenglet។
ដោយឡែកខាងម្ចាស់ដីសម្រេចបានដោយ Sergio Canales និង Nabil Fekir ប៉ុន្តែអ្វីដែលសោកស្តាយគឺកីឡាករ ២ រូបបានទទួលកាតក្រហមមាន Fekir នៅនាទី ៧៦ និង Lenglet នៅនាទី ៧៩៕
ទស្សនាវីដេអូខាងក្រោម៖