ក្លិបបាល់​ទាត់​វិសាខា​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​បឹង​កេត​បញ្ចប់​កុងត្រាកីឡករមិន​គោរពវន័យនិង​សីលធម៌

ក្លិប​បឹង​កេត​បានបាន​សម្រេច​បញ្ចប់​កុងត្រាខ្សែ​បម្រើ​កណ្ដាល ម៉ាត់​ យ៉ាម៊ីន​ដោយ​សារូប​គេ​មិន​គោរពវិន័យ​ក្លិប​និង​ប្រព្រឹត្តិខុសសិលធម៌កីឡាករអាជីព​ប៉ុន្តែ​ក្លិប​នេះ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​លម្អិត​របស់​កីឡាករ ម៉ាត់ យ៉ា​មីន ដែល​បាន​ប្រព្រឹត្ត​ខុស​នោះទេ​។

កាល​ពី​យប់​ថ្ងៃ០៨​ឈាន​ចូល​ថ្ងៃ​ទី​០៩​ខែ​កុម្ភៈឆ្នាំ​២០២០ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញសហការគ្នាជាមួយកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដឹកនាំដោយផ្ទាល់ ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ស ថេត បើកប្រតិបត្តិការ ទាំងកណ្តាលរាត្រីចុះទៅបង្ក្រាប នឹងឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាច្រើននាក់ក្នុងនោះស្រី18នាក់នឹងបុរសចំនួន34នាក់ដោយប្រើប្រាស់ថ្នាំក្រវីនៅក្នុងមជ្ឃមណ្ឌលកម្សាន្ត យីហោ ផ្លាយ ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ក្នុង​ចំណោម​យុវជន​ទាំងនោះ ម៉ាត់ យ៉ាម៊ីន​ក៏​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ។

ដោយ​ឃើញ​ចំណាត់​ការក្ដៅ​របស់​ក្លិប​បឹង​កេត ​ក្លិប​បាល់ទាត់​វិសាខា​បានចេញប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់​នេះ។ក្លិប​មាន​មូលដ្ឋាន​នៅ​តំបន់​ហ្គ្ឬែនភ្នំពេញ​បាន​សរសេរ​លើ​ទំព័រហ្វេសបុករបស់​ខ្លួន​ថា៖ «​ក្លិប​កីឡាបាល់ទាត់ វិសាខា ក្នុងនាម​គ្រួសារ​បាល់ទាត់​ជាតិ​កម្ពុជា សូម​ប្រកាស​គាំទ្រ​ពេញទំហឹង នូវ​ចំណាត់ការ​របស់​ក្លិប​បាល់ទាត់​បឹងកេត​អែ​ហ្វ​ស៊ី ចំពោះ​កីឡាករ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​»​។ នេះ​ជាការ​បង្ហាញ​ជំហរ​របស់​ក្លិប​វិសាខា ដែល​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​”។​
​”ស្នើ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏ដូចជា​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ឲ្យ​មានការ​ធ្វើតេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន​ដល់​កីឡាករ​ទាំងអស់​ដែល​លេង​នៅក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ វិសាខា​អះអាងថា ការស្នើ​បែបនេះ​របស់ខ្លួន គឺ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ និង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​”។
«​សូម​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា រៀបចំ​ការធ្វើ​តេស្ដ​ទឹកនោម​កីឡាករ​ទាំងអស់ ក្នុងន័យ​ធ្វើ​ឲ្យ​មាន​ភាព​ស្អាតស្អំ​ក្នុង​វិស័យ​កីឡាបាល់ទាត់​ជាតិ និង​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កីឡា​នេះ ឆ្ពោះទៅរក​វឌ្ឍនភាព​រីកចម្រើន​ប​ន្ថែ​ម​ទៀត​»​។
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT