Pochettino ​កំពុង​ចាំ​ឱកាស​ចូល​កាន់​តំណែង​នៅ Man Utd ​

លោក Pochettino ​កំពុង​រង់ចាំ​ឱកាស​ចូល​ដឹក​នាំ​ក្រុម Manchester United ​ប្រសិន​ណា​បើ​ក្លឹប​នេះ​បណ្ដេញ​លោក Ole ​ចេញ​ពី​តំណែង​។

បិសាច​ក្រហម​នា​រដូវ​កាល​នេះ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ole ​បើ​ទោះ​ជា​បាន​ប្រើប្រាស់​កីឡាករ​ក្មេង​ៗ​ចូល​លេង​ច្រើន​ក៏​ដោយ។ ​សម្ពាធ​លើ​អ្នក​ចាត់ការ​ខាង​លើ​នេះ ​កាន់​តែ​មាន​ច្រើន​ទៅ ​ខណៈ​ដែល​លោក Pochettino ​ដែល​ត្រូវ​ក្រុម Spurs ​បណ្ដេញ​ចេញ​នោះ ​ក៏​កំពុង​រង់ចាំ​ឱកាស​ដើម្បី​មក​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​នេះ​ផង​ដែរ។

​កាល​ពី​មិន​ទាន់​យក Ole ​មក​ដឹក​នាំ ​ក្រុម Man Utd ​ធ្លាប់​ទាក់ទង​លោក Pochettino ​ទៅ​ដឹក​នាំ​ម្ដង​មក​ហើយ ប៉ុន្តែ​កាល​នោះ​អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​នៅ​ស្ទាក់ស្ទើរ​ចង់​បន្ដ​ដឹក​នាំ​ក្រុម Spurs ​សិន។ ខណៈ​ដែល​ពេល​នេះ លោក​ទំនេរ ​ប្រសិន​បើ Man Utd ​ទាក់ទង​នោះ​ឱកាស​ទៅ​ដឹក​នាំ​នឹង​មាន​ច្រើន​មិន​ខាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT