Jack Grealish កីឡាករឆ្នើមរបស់ក្រុម Aston Villa បានបង្ហាញចំណាប់អារម្មណ៍ចង់ផ្លាស់ទៅលេងនៅក្លឹប Manchester United ជាជាងការទៅលេងនៅក្លឹបអេស្ប៉ាញ។
Jack រដូវកាលនេះ មានក្លឹបជាច្រើនចង់បាន ក្រោយពីរូបគេបង្ហាញទម្រង់លេងលេចធ្លោខ្លាំងឱ្យក្រុម Aston Villa ។ កាលពីខែមករាកន្លងទៅ មានទាំងក្លឹបនៅអេស្ប៉ាញនិងក្នុងលីគអង់គ្លេស ចង់បានរូបគេនិងបានសួរនាំ ប៉ុន្តែសាមីខ្លួនចង់ជួយក្រុម Aston Villa ឱ្យចប់រដូវកាលនេះសិន។ នៅរដូវក្ដៅខាងមុខ រូបគេអាចនឹងសម្រេចចិត្តទៅលើអនាគតរបស់ខ្លួន ដើម្បីស្វែងរកក្លឹបថ្មីលេង ដើម្បីមានការប្រកួតប្រជែងថ្មី។
ថ្នាលយុវជនរបស់ក្រុម Aston នេះ ចាប់អារម្មណ៍លើក្រុម Man Utd ជាងគេ។ ដូច្នេះប្រសិនបើក្លឹបនេះ អាចផ្ដល់តម្លៃសមរម្យបាន នោះរូបគេនឹងចាកចេញទៅលេងនៅ Old Trafford មិនខាន។ នារដូវកាលនេះ Jack រកបាន៧គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន៥គ្រាប់ផងដែរ៕ប្រភព៖ Dailymail