Hazard ​នៅ​តែ​មិន​មាន​ឈ្មោះ​លេង​ឱ្យ Real Madrid ​នៅ​យប់​នេះ​

​ក្រុម Real Madrid ​នៅ​តែ​អវត្តមាន​កីឡាករ​សំខាន់ Eden Hazard ​ដដែល​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Osasuna ​នៅ​រាត្រី​នេះ ​បើ​ទោះ​ជា​រូបគេ​បាន​ចូល​ហាត់​វិញ​ហើយ​ក៏​ដោយ។

​ក្រុម Real Madrid ​នឹង​ត្រូវ​ប៉ះ​ក្រុម Osasuna ​នៅ​ម៉ោង​១០​យប់​នេះ ​ក្នុង​ពាន​រង្វាន់ La Liga ​។ ​សម្រាប់​ការ​ប្រកួត Hazard ​ដែល​រង​របួស​ជា​យូរ​មក​ហើយ​នោះ ​នៅ​តែ​បន្ដ​អវត្តមាន​ដដែល ខណៈ​ដែល Bale ​មាន​ឈ្មោះ​វិញ ​ជំនួស​តំណែង​របស់ Rodrygo ​។ James ​ប្រកួត​នេះ​ក៏​អវត្តមាន​ដែរ ដោយសារ​របួស​អំឡុង​ពេល​លេង Copa del Rey ​។

 

លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​បង្ហាញ​អារម្មណ៍​មុន​ការ​ប្រកួត​នោះ​ថា ​សម្រាប់​ការ​ប្រកួត​នេះ​ពិត​ជា​សំខាន់។ ​ក្រុម Real ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ដើម្បី​រក្សា​តំណែង​កំពូល​តារាង​របស់​ខ្លួន ​និង​ស្ដារ​មុខ​មាត់​ឡើង​វិញ​ផង​ដែរ ​ក្រោយ​ពី​ចាញ់​ក្រុម Real Sociedad ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT