ខ្សែប្រយុទ្ធ Cristiano Ronaldo បានបន្ដស្វែងរកគ្រាប់បាល់បានទៀតកាលពីយប់មិញ ប៉ុន្តែគួរឱ្យស្ដាយក្រុម Juventus បានចាញ់ក្រុម Hellas Verona ក្នុងលទ្ធផល ២-១។
១គ្រាប់នៅនាទី៦៥កាលពីយប់មិញនេះ បានធ្វើឱ្យ Ronaldo បង្កើតប្រវត្តិសាស្ត្រល្អមួយដែលរកបានគ្រាប់បាល់ក្នុង១០ប្រកួតជាប់គ្នាតែម្ដង។ តែគួរឱ្យសោកស្ដាយ ក្រោយពីរកបាន១គ្រាប់នោះហើយ ក្រុម Verona ក៏អាចរកគ្រាប់បាល់សងវិញបានដែរ ដោយនាទី៧៦ មួយគ្រាប់ និងនាទី៨៦ រកបាន១គ្រាប់ទៀត យកឈ្នះលើក្រុម Juventus តែម្ដង។
ជាមួយលទ្ធផលបរាជ័យនេះ ក្រុម Juventus ប្រឈមនឹងការបាត់បង់តំណែងលេខ១ក្នុងតារាង ប្រសិនណាបើក្រុម Inter Milan អាចយកឈ្នះលើក្រុម AC Milan នៅរាត្រីនេះ៕ប្រភព៖ Dailymail