Juventus ​ចង់​បន្ដ​កុងត្រា​ដល់ Dybala ​៥​ឆ្នាំ​ទៀត​

ក្លឹប Juventus ​បាន​ស្នើ​បន្ដ​កុងត្រា​ដល់​ខ្សែ​ប្រយុទ្ធ Dybala ​ចំនួន​៥​ឆ្នាំ​ទៀត ​ដើម្បី​គេច​ឱ្យ​ផុត​ពី​ក្លឹប​ដទៃ​ដែល​ចង់​បាន​រូបគេ​ដូចជា Man Utd ​និង Spurs ​ជា​ដើម​។

​Dybala ​សឹង​តែ​ចាកចេញ​ពី​ក្រុម Juventus ​ទៅ​ហើយ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​ ក្រោយ​ពី​លោក Sarri ​ចូល​កាន់​តំណែង។ ​តែ​ដោយសារ​តែ​មាន​សម្របសម្រួល​ច្រើន ​និង​ផ្ដល់​ឱកាស​ឱ្យ​រូបគេ​បាន​លេង​ពេញលេញ​ ទើប​កីឡាករ​អាហ្សង់ទីន​រូប​នេះ​សម្រេច​បន្ដ​នៅ​ក្លឹប​នេះ​ទៀត។ យ៉ាងណាមិញ ​នៅ​រដូវ​ក្ដៅ​ខាង​មុខ ​ក្លឹប​នៅ​អង់គ្លេស​​ដូចជា Man Utd ​និង Spurs ​ជា​ដើម ​នៅ​តែ​ចង់​បាន​រូបគេ​ដដែល។

ដូច្នេះ​ហើយ ​ទើប​បាន​ជា​ក្រុម Juventus ​ចង់​បន្ដ​កុងត្រា​៥​ឆ្នាំ​ទៀត​ដល់ Dybala ​ដើម្បី​ធានា​បាន​ឱ្យ​រូបគេ​លេង​នៅ​ទី​នេះ​បាន​យូរ​ឆ្នាំ​ទៀត។ ​សម្រាប់​រដូវ​កាល​នេះ ​រូបគេ​រក​បាន​១១​គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១១​គ្រាប់​ដែរ ​ក្នុង​ការ​បង្ហាញ​ខ្លួន​២៨​ប្រកួត៕ប្រភព៖ Dailymail


 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT