Pep ​៖​ខ្ញុំ​សង្ឃឹម​ថា Messi ​មិន​ចាកចេញ​ពី Barcelona ​ទេ ​

​លោក ​Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​បាន​បញ្ជាក់​ថា​លោក​ចង់​ឱ្យ​ខ្សែ​ប្រយុទ្ធ Lionel Messi ​បន្ដ​លេង​នៅ Barcelona ​ហើយ​ចូល​និវត្តន៍​នៅ​ក្លឹប​នោះ​តែ​ម្ដង​។

​Messi ​ក្រោយ​ពី​មាន​បញ្ហា​ពាក្យ​សម្ដី​ជាមួយ​លោក Abidal ​ប្រធាន​បច្ចេកទេស​នៅ​ក្លឹប Barcelona ​មក ​ពេល​នេះ​មាន​ដំណឹង​ជា​ច្រើន​ពី​ការ​ចាកចេញ​របស់​គេ។ ​ក្នុង​នោះ ​ការ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Man City ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep ​គឺ​ច្រើន​ជាង​គេ ​ព្រោះ​បុរស​២​នាក់​នេះ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ជោគជ័យ​ខ្លាំង​ម្ដង​មក​ហើយ។

យ៉ាងណាមិញ សាមី​ខ្លួន Pep ​បាន​ចេញ​មុខ​មក​និយាយ​ដូច្នេះ​ថា​៖ “គាត់​នឹង​នៅ barcelona ​ហើយ​បញ្ចប់​អាជីព​របស់​គាត់​នៅ​ទី​នោះ។ វា​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ។ ​ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ពី​កីឡាករ​នៅ​ក្លឹប​ដទៃ​នោះ​ទេ”។ ​ការ​បញ្ជាក់​បែប​នេះ​របស់​លោក Pep ​បាន​បញ្ជាក់​ច្បាស់​ថា​លោក​មិន​ចង់​បាន Messi ​មក​ក្លឹប Man City ​ឡើយ ​ព្រោះ​លោក​ចង់​ឃើញ​កីឡាករ​អាហ្សង់ទីន​នេះ​លេង​នៅ​ក្រុម​អ្នក​មាន​បុណ្យ​ជា​រៀង​រហូត៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT