Barcelona ​ចង់​បាន​ Traore ​អតីត​កីឡាករ​ខ្លួន​ត្រលប់​ទៅ​វិញ​

​ក្រុម FC Barcelona ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​តាម​ទិញ​ខ្សែ​ប្រយុទ្ធ​ Adama Traore ​របស់​ក្រុម Wolves ​ដែល​ជា​អតីត​កីឡាករ​របស់​ខ្លួន​ត្រលប់​ទៅ​វិញ​។

Traore  ​ធ្លាប់​ជា​កីឡាករ​របស់​ក្រុម​អ្នក​មាន​បុណ្យ ប៉ុន្តែ​គ្រា​នោះ​រូបគេ​លេង​មិន​សូវ​បាន​ល្អ​នោះ​ទេ។ ​ក្រោយ​ពី​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ​នៅ​ក្លឹប​ថ្មី ​ជា​ពិសេស​នៅ​ក្លឹប ​Wolves ​នា​រដូវ​កាល​នេះ​តែ​ម្ដង រូបគេ​បាន​បង្ហាញ​សមត្ថភាព​ល្អ​មែនទែន ទាំង​ល្បឿន​និង​កម្លាំង​ស៊ុត​ខ្លាំង​ច្បាស់​របស់​ខ្លួន ​ទើប​ធ្វើ​ឱ្យ​ក្រុម​ជា​ច្រើន​ចាប់​ផ្ដើម​មើល​ឃើញ​កីឡាករ​មាឌ​ធំ​រូប​នេះ​។

​បច្ចុប្បន្ន​ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​មិន​មែន​តែ​ក្លឹប Barcelona ​ទេ ​ដែល​ចង់​បាន​រូបគេ ​ដោយ​សូម្បី​តែ​ Real Madrid ​ឯ​ណោះ​ក៏​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ Traore ​ផង​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT