កីឡាករ Liverpool ​នឹង​បាន Bonus ​៤​លាន​ផោន បើ​បាន​លើក​ពាន Premier League ​

​ក្រុម​កីឡាករ Liverpool ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម Bonus ​ដល់​ទៅ​៤​លាន​ផោន ​ប្រសិន​បើ​ពួកគេ​អាច​លើក​ពាន​រង្វាន់ English Premier League ​បាន​។

ក្រុម Liverpool ​ដាច់​ពិន្ទុ​ក្រុម​លេខ​២ ​ដល់​ទៅ​២២​ពិន្ទុ​ទៅ​ហើយ ដូច្នេះ​ការ​ឈ្នះ​ពាន​រង្វាន់ Premier League ​របស់​ពួកគេ​ហាក់​ដូចជា​មើល​ឃើញ​ច្បាស់​រួច​ជា​ស្រេច។ អ្វី​ដែល​ក្រុម​នេះ​បន្ដ​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​ឈ្នះ​ការ​ប្រកួត​ដែល​នៅ​សល់​ទាំង​អស់ ​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ឈ្នះ​ពាន​មាស​តែ​ម្ដង។

​អ្វី​ដែល​គួរ​ឱ្យ​ឆាប់​អារម្មណ៍​ថែម​ទៀត​នោះ ​ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា​ក្រុម​កីឡាករ​ហង្ស​ក្រហម នឹង​ទទួល​បាន​ប្រាក់​បន្ថែម​ដល់​ទៅ​៤​លាន​ផោន ​ប្រសិន​បើ​ពួកគេ​អាច​លើក​ពាន​បាន។ ​ចំនួន​ប្រាក់ ​នឹង​គិត​តាម​អ្វី​ដែល​ក្រុម​ធ្វើ​បាន​ល្អ​បំផុត ព្រោះ​នេះ​ជា​ឆ្នាំ​ដំបូង​ក្រោយ​រយៈ​ពេល​៣០​ឆ្នាំ​ដែល​ក្រុម Liverpool ​ខកខាន​លើក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT