Gerard Pique ចង់ឱ្យការប៉ះពាក្យសម្ដីគ្នារវាង Lionel Messi និងAbidal បញ្ចប់ទៅឱ្យបានលឿនបំផុត ព្រោះវាមិនមានផលល្អអ្វីសម្រាប់ក្លឹបនិងអ្នកគាំទ្រឡើយ។

ក្រុម Barcelona បានធ្លាក់ចេញពីពានរង្វាន់ Copa del Rey កាលពីយប់មិញ ក្រោយពីចាញ់ក្រុម Bilbao ក្នុងលទ្ធផល ១-០។ ក្រោយពីបរាជ័យនេះដែរ Pique បានលើកឡើងឈ្លោះគ្នារបស់ Messi និង Abidal មកនិយាយ។ ដោយខ្សែការពាររូបនេះចង់បញ្ចប់រឿងឱ្យបានលឿនបំផុត ព្រោះការហែកគ្នាទៅវិញទៅមកនេះ មានតែផលអាក្រក់ មិនបានផ្ដល់អ្វីដល់ក្រុម Barcelona ឡើយ។
ក្រុម Barcelona នារដូវកាលនេះកំពុងប្រចូកប្របល់បន្តិច ក្រោយពីដកលោក Valverde ចេញ ហើយតែងតាំងលោក Setien ហើយក៏ដោយ ក៏មិនទាន់អាចកែប្រែក្រុមឱ្យល្អខ្លាំងឡើងវិញដែរ។ បច្ចុប្បន្ននេះ ពួកគេធ្លាក់ពី Copa ហើយនៅលេខ២ក្នុងតារាង La Liga ចាញ់ពិន្ទុក្រុម Real Madrid ៣ពិន្ទុ៕ប្រភព៖ Marca