Man Utd ​ត្រៀម​ដេញ​ថ្លៃ​យក Messi ​ដែរ ​បើ​គេ​បែក​ចិត្ត​ពី Barcelona ​

​ក្រុម​បិសាច​ក្រហម Manchester United ​ក៏​មាន​បំណង​ចង់​បាន​ខ្សែ​ប្រយុទ្ធ Lionel Messi ​មក​រួម​ក្រុម​ផង​ដែរ ​ប្រសិន​បើ​រូបគេ​មាន​ចិត្ត​ចង់​បែក​ចិត្ត​ជាមួយ Barcelona ​នៅ​រដូវ​ក្ដៅ​នេះ។

Messi ​កំពុង​មាន​បញ្ហា​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្លឹប Barcelona ​ក្រោយ​ពី​លោក Abidal ​បាន​និយាយ​បន្ទោស​កីឡាករ​ក្រុម​អ្នក​មាន​បុណ្យ​ចំពោះ​ការ​បណ្ដេញ​លោក Valverde ​ចេញ​ពី​តំណែង​។ ​ជាមួយ​បញ្ហា​ជម្លោះ​ពាក្យ​សម្ដី​នេះ ​បើ​ទោះ​ជា​ប្រធាន​ក្លឹប​បាន​បញ្ជាក់​ថា​ដោះស្រាយ​ហើយ​ក៏​ដោយ ប៉ុន្តែ​ប្រភព​ជា​ច្រើន​នៅ​តែ​ជឿ​ជាក់​ថា​វា​អា​ប៉ះ​ពាល់​ដល់​អារម្មណ៍ Messi ​ដែល​ធ្វើ​ឱ្យ​រូបគេ​អាច​ចាកចេញ​ពី​ក្រុម​បាន​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​។

Manchester City ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​មាន​ភាគរយ​ខ្ពស់​ជាង​គេ ​ក្នុង​អន្ទង់​ចិត្ត Messi ​ឱ្យ​ទៅ​លេង​នៅ​អង់គ្លេស ព្រោះ​ពីរ​នាក់​នេះ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ជោគជ័យ​ម្ដង​មក​ហើយ។ ​តែ​មិន​មែន​តែ Man City ​ទេ ​ចង់​បាន Man Utd ​ឯ​ណោះ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ole ​ក៏​មើល​ឃើញ​ពី​លទ្ធភាព​ក្នុង​ការ​នាំ​យក​កីឡាករ​អាហ្សង់ទីន​មក Old Trafford ​ដែរ៕


ប្រភព៖ Thesun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT