Zidane ​៖​អបអរ​ដល់​ក្រុម Sociedad ​ដែល​ឡើង​វគ្គ​បន្ដ​

​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​និយាយ​ថា​លោក​អបអរ​ដល់​ក្រុម Real Sociedad ​ដែល​បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លួន ​នឹង​ឡើង​ទៅ​វគ្គ​បន្ដ​បាន។

កាល​ពី​យប់មិញ​នេះ ​ក្រុម Real Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Real Sociedad ​ក្នុង​លទ្ធផល ៤-៣ ​ក្នុង​ពាន​រង្វាន់ Copa del Rey ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ​បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​លោក Zidane ​មិន​សប្បាយ​ចិត្ត​ទេ ប៉ុន្តែ​លោក​ក៏​មិន​បន្ទោស​កូន​ដែរ។ ផ្ទុយ​ទៅ​វិញ ​លោក​អបអរ​ដល់​ក្រុម Sociedad ​ដែល​លេង​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ។

មិន​ត្រឹម​តែ Real Madrid ​នេះ​ទេ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ​នៅ​យប់មិញ​នេះ ក្រុម Barcelona ​ក៏​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម ​Bilbao ​ផង​ដែរ​ក្នុង​លទ្ធផល ១-០។ ​ដូច្នេះ​នៅ​ឆ្នាំ​នេះ ​ពាន​រង្វាន់ Cup ​ខាង​លើ​នេះ ​ក្រុម​ដែល​ខ្លាំង​ៗ​នៅ​អេស្ប៉ាញ​បាន​ធ្លាក់​ចេញ​អស់​ហើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT