ចាញ់​ក្នុង​ថ្ងៃ​តែ​មួយ​នៅ CDR យប់មិញ R.Madrid/Barca ដឹក​ដៃ​គ្នា​ទៅ​ជួប​កំណត់ត្រា​ចាស់ ៦៥ ឆ្នាំ​មុន

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្លឹប FC Barcelona និង Real Madrid បាន​បរាជ័យ​ក្នុង​ថ្ងៃ​តែ​មួយ​ដូច​គ្នា នៅ​ពាន​រង្វាន់ Copa del Rey វគ្គ ៨ ក្រុម​ចុង​ក្រោយ ទន្ទឹម​ដែល Barca ចាញ់ Ath Bilbao ១-០ និង R.Madrid ចាញ់ Sociedad ៤-៣។

បរាជ័យ​គាប់​ជួន​ក្នុង​ថ្ងៃ​តែ​មួយ​បាន​រុញ​ឲ្យ​ក្រុម​ទាំង​ពីរ​វិល​ទៅ​ជួប​កំណត់ត្រា​ចាស់​មួយ​កាល​ពី​ជិត ៦៥ ឆ្នាំ​មុន ដោយ​ក្រុម​យក្ស​នៅ LaLiga ទាំង​ពីរ​ក៏​ធ្លាប់​កើត​រឿង​មិន​គួរ​ជួប​អ៊ីចឹង​ដែរ។

យោង​តាម​ Opta Stats បាន​ឲ្យ​ដឹង​ថា​លើក​ចុង​ក្រោយ​បង្អស់​ដែល​ធ្លាក់​នៅ​ការ​ប្រកួត​បែប​នេះ​គឺ​ថ្ងៃ​ទី ២៩ ឧសភា ឆ្នាំ ១៩៩៥ ពេល​ដែល Real Madrid ចាញ់ Sevilla ហើយ Barcelona ចាញ់ Athletic Club នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ពាន CDR ដូច​គ្នា៕

ប្រភព៖ OptaJose

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT