Kaka ប្រាប់​ឲ្យ Neymar ធ្វើ​រឿង​មួយ​នេះ​សិន ប្រសិន​ចង់​ឈ្នះ Ballon d’Or ២០២០

ឱកាស​ប្រជែង​ពាន​រង្វាន់ Ballon d’Or ២០២០ គឺ​ត្រូវ​ចាប់​ផ្តើម​តាំង​ពី​ខែ​មករា​នេះ​ត​ទៅ ដោយ​ទាំង​ទម្រង់​លេង​បុគ្គល​និង​ក្រុម​ទាំង​មូល​ជា​ចំណែក​សំខាន់​ជួយ​ឲ្យ​កីឡាករ​រូប​ណា​មួយ​មាន​ភាគរយ​លើក​ពាន​រង្វាន់​បុគ្គល​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ។

ដោយ​ឡែក Kaka ក៏​បាន​សម្លឹង​ឃើញ​ថា Neymar នៅ​តែ​មាន​ឱកាស ហើយ​ប្រាប់​សារព័ត៌មាន AFP ថ្មីៗ​នេះ​ថា៖ “តើ​ខ្ញុំ​ជឿ​ដែរ​ទេ​ថា Neymar អាច​ឈ្នះ​វា​នៅ​ឆ្នាំ ២០២០? ពិត​ណាស់​គាត់​ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប​ក្នុង​លោក បែប​នេះ​វា​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ”។

លោក​បន្ថែម៖ “អ្វី​ដែល​គាត់​ត្រូវ​ការ​ធ្វើ​នៅ​ពេល​នេះ គឺ​សម្រេច​ឲ្យ​ឈ្នះ​ពាន​រង្វាន់​ជាមួយ​ក្លឹប​សិន ហើយ​ត្រូវ​តែ​ក្លាយ​ជា​ចំណែក​មួយ​ដ៏​សំខាន់​ការ​ដែល​បាន​សម្រេច​ជោគជ័យ​ពាន​រង្វាន់​ទាំង​នោះ”។

បញ្ជាក់​ថា Kaka ធ្លាប់​ជា​អតីត​កីឡាករ​ជើង​ចាស់​នៅ AC Milan និង Real Madrid ដែល​ក្លឹប​ទាំង​ពីរ​នេះ​ហើយ​ជា​ចំណែក​ជួយ​ឲ្យ​លោក​មាន​ភាព​ល្បីល្បាញ​រន្ទឺ​ទូទាំង​សកលលោក​មក​ទល់​សព្វថ្ងៃ៕

ប្រភព៖ Goal

  • Kaka ប្រាប់​ឲ្យ Neymar ធ្វើ​រឿង​មួយ​នេះ​សិន ប្រសិន​ចង់​ឈ្នះ Ballon d’Or ២០២០