អស់​ល្អ​បាត់​ហើយ Copa del Rey ឆ្នាំ​នេះ! Atletico/R.Madrid/Barcelona ធ្លាក់​អស់​ខ្ទេច (វីដេអូ)

ប្រកួត​កាល​ពី​យប់​មិញ​នៅ Copa del Rey វគ្គ ៨ ក្រុម​ចុង​ក្រោយ ក្លឹប Ath Bilbao បាន​យក​ឈ្នះ​ទៅ​លើ Sevilla នៅ​លទ្ធផល ១-០ ស្រប​ពេល​ដែល Real Madrid ត្រូវ​ធ្លាក់​ក្រោម​ថ្វី​ជើង​របស់​ Real Scoiedad នៅ​លទ្ធផល ៤-៣។

ស្តេច​ស​បាន​បើក​ទ្វារ​ទទួល​យក​បរាជ័យ​ត្បិត​កីឡាករ Marcelo, Rodrygo និង Nacho រក​បាន​ម្នាក់​មួយ​គ្រាប់​ក្តី តែ​មិន​អាច​យក​ឈ្នះ​លើ ៤ គ្រាប់​របស់ Sociedad ដែល​សម្រេច​បាន​ដោយ​ Odegaard, Merino និង Isak (ពីរ​គ្រាប់​នោះ​ឡើយ)។

ទស្សនា​វីដេអូ Highlight ខាង​ក្រោម៖

https://www.youtube.com/watch?v=eNclLHnQ-7E

រី​ឯ​ប្រកួត​របស់ Barcelona គឺ​ចាញ់​ត្រង់​បាល់​លើក​ពី​ចម្ងាយ​របស់ Iker Muniain នឹង​តែត​បន្ថែម​ដោយ Inaki Williams តែ​បាល់​ត្រង់​ចំណុច​នេះ​គឺ​ជា​ការ​ភ្លាត់​ស្នៀត​របស់​ខ្សែ​ការពារ​និង​អ្នកចាំទី Stegen ដែល​បាល់​មិន​សម​ជា​ចូល​ទាល់​តែ​សោះ។

ទស្សនា​វីដេអូ Highlight ​ខាង​ក្រោម៖

ដោយ​ឡែក At Madrid បាន​ធ្លាក់​នៅ​វគ្គ ៣២ ក្រុម Copa del Rey មក​ម្ល៉េះ ក្រោយ​ចាញ់ ២-១ ទល់ Cultural Leonesa៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT