កីឡាករ​កើត​ឆ្នាំ ១៩៩២ ចំនួន ១០ រូប​មាន​តម្លៃ​ថ្លៃ​បំផុត ខណៈ Salah/Mane ឈរ​លេខ ២

Neymar ដែល​ឈាន​ចូល​វ័យ ២៨ ឆ្នាំ​កាល​ពី​ពេល​កន្លង​ទៅ ក៏​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​កើត​ឆ្នាំ ១៩៩២ ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​លោក​នៅ​ពេល​បច្ចុប្បន្ន​នេះ។

បុរស​សញ្ជាតិ​ប្រេស៊ីល​មាន​តម្លៃ​ខ្លួន ១៦០ លាន​អឺរ៉ូ​ឈរ​លេខ ១ ជា​កីឡាករ​កើត​ឆ្នាំ ១៩៩២ ថ្លៃ​បំផុត។ ស្រប​ពេល Salah និង Mane មាន​តម្លៃ ១៥០ លាន​អឺរ៉ូ​ឈរ​នៅ​លេខ ២ រី​ឯ Alisson, Ter Stegen, Eriksen មាន​តម្លៃ ៩០ លាន​អឺរ៉ូ​ឈរ​ចំណាត់ថ្នាក់​បន្ទាប់។

Heung-min Son កីឡាករ​អាស៊ី​ក៏​មាន​ឈ្មោះ​ដូច​គ្នា​ដោយ​តម្លៃ​ខ្លួន​របស់​គេ​ថ្លៃ ៨០ លាន​អឺរ៉ូ ទន្ទឹម​ពេល​ដែល Verratti ​ថ្លៃ ៧៥ លាន​អឺរ៉ូ និង Coutinho ​ថ្លៃ ៧០ លាន​អឺរ៉ូ​ស្មើ Casemiro៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT