ភ្នាក់ងារ​កីឡាករ Chelsea មួយ​រូប​ឲ្យ​តម្រុយ​ពី​ការ​ចាកចេញ​ចុង​រដូវ​កាល​ហើយ

អ្នករត់ការ​របស់​កីឡាករ Jorginho បាន​ឲ្យ​តម្រុយ​ថា​កូន​ក្រុម​តោ​ខៀវ Chelsea រូប​នេះ ទំនង​ជា​នឹង​ត្រូវ​ចាកចេញ​នៅ​ចុង​រដូវ​កាល ២០១៩/២០ ហើយ​ការ​ផ្លាស់ទៅ​ទ្រនំ Juventus អាច​ជា​ជម្រើស​ដ៏​ល្អ​មួយ។

Sarri បាន​ទិញ​យក​ Jorginho ចូល Stamford Bridge នា​រដូវ​ក្តៅ ឆ្នាំ ២០១៨ ក្រោយ​ចាយ​ពេល ៣ រដូវ​កាល​ជា​ខ្សែ​បម្រើ​ដ៏​ល្អ​មួយ​រូប​នៅ Napoli។

ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ថា Jorginho អាច​នឹង​ត្រូវ​ផ្លាស់​ចេញ​ឬ​អត់​នា​រដូវ​ក្តៅ ហើយ​នឹង​ត្រូវ​ទៅ​ចូលរួម​ជាមួយ Sarri នៅ Juventus ឬ​បែប​នា​នោះ លោក Santos អ្នក​រត់ការ​បាន​និយាយ​ប្រាប់ Tuttomercatoweb ថា៖ “ហេតុអ្វី​ដែល​ថា​មិន​អាច​ទៅ​រួច​នោះ ដោយ​ខ្ញុំ​ច្បាស់​ថា​នឹង​មាន​សំណើ​ធ្លាក់​មក​ជា​មិន​ខាន ហើយ​យើង​នឹង​ធ្វើ​ការ​ជជែក​ជាមួយ​នឹង​ភាគី​ក្លឹប Chelsea”។

បញ្ជាក់​ថា​រដូវ​កាល​នេះ Jorginho រក​បាន ៤ គ្រាប់​និង Assist ២ លើក​ហើយ​នៅ​ប្រកួត​សរុប​ទាំង ២៣ ប្រកួត​ឲ្យ Chelsea ខណៈ​នៅ UEFA Champions League ក៏​រូប​គេ​រក​បាន ២ គ្រាប់​ផង​ដែរ​នៅ​ ៦ ប្រកួត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT