នាវេលាម៉ោង ០១:០០ នាទីរំលងអាធ្រាត្រក្លឹប Real Madrid នឹងត្រូវតតាំង Real Sociedad នៅវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ Copa del Rey។ ការផ្សាយផ្ទាល់ក៏នឹងធ្វើឡើងយ៉ាងឆាប់រហ័សបំផុតនៅលើទំព័រ CTS Sports!
បញ្ជីឈ្មោះកីឡាកររបស់ក្លឹប Real Madrid ក៏បានបញ្ចេញមកហើយដែរនៅព្រឹកនេះ ហើយក្នុងនោះបញ្ជីកីឡាករ ១៩ រូបគេឃើញមានអវត្តមានសមាសភាពសំខាន់ ២ រូបរួមមាន Gareth Bale និង Eden Hazard នៅតំបន់ប្រយុទ្ធ។
ដោយឡែក Zidane ក៏បានកោះហៅ Brahim Diaz, Isco, James Rodriguez និង Luka Jovic ឲ្យមកចូលរួមការប្រកួត រួមបញ្ចូលទាំងជួរមុខ Vinicius និង Rodrgyo ផងដែរ។ កីឡាករ ១៩ រូបមានដូចខាងក្រោម៖
អ្នកចាំទី: Courtois, Areola, Altube.
ខ្សែការពារ: Militão, Ramos, Varane, Nacho, Marcelo, Mendy.
ខ្សែបម្រើ: Kroos, Modric, Valverde, James, Isco.
ខ្សែប្រយុទ្ធ: Benzema, Jovic, Brahim, Vinicius, Rodrygo
ប្រភព៖ AS