Kawin ​អ្នក​ចាំទី​ថៃ ​សម្រេច​ទៅ​លេង​នៅ​លីគ​កំពូល​ជប៉ុន​ម្នាក់​ទៀត​ហើយ​

​Kawin Thamsatchanan ​អ្នក​ចាំទី​ជម្រើស​ជាតិ​ថៃ ​បាន​សម្រេច​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប Consadole Sapporo ​ក្នុង​កុងត្រា​ខ្ចី​ជើង​២​ឆ្នាំ​ពី​ក្លឹប OH Leuven ​របស់​បែលហ្សិក។

ក្លឹប Consadole Sapporo ​នេះ​ត្រូវ​ការ​អ្នក​ចាំទី​ថ្មី ​ដោយសារ​តែ​អ្នកចាំទី​ Gu Sung-Yun ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​របស់​ពួកគេ ​ត្រូវ​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ  ដើម្បី​ចូល​បម្រើ​ទ័ព​ដែល​ជា​ភារកិច្ច​។ ​កីឡាករ​មាឌ​ធំ​របស់​ថៃ​ Kawin ​ជា​ជម្រើស​ដំបូង​សម្រាប់​ក្លឹប​នៅ​ជប៉ុន​នេះ ​ខណៈ​ដែល​រូបគេ​ផ្លាស់​ទៅ​លេង​នៅ​អឺរ៉ុប​នោះ​មាន​បញ្ហា​របួស​ជាប់ ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​នោះ​ទេ។

​បាន​ទៅ​លេង​នៅ​ក្លឹប Consadole Sapporo ​នេះ ​Kawin ​នឹង​បាន​ធ្វើ​ការ​ជាមួយ​មិត្ត​រួម​សញ្ជាតិ​របស់​ខ្លួន Chanathip Songkrasin ​ជាក់​ជា​មិន​ខាន។  Chanathip ​នេះ​ទើប​ត្រូវ​បាន​ក្លឹប​នេះ ​ទិញ​ផ្ដាច់​តែ​ម្ដង​កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ ​ក្រោយ​ពី​បង្ហាញ​សមត្ថភាព​ជួយ​ក្រុម​បាន​ច្រើន​នៅ​ពេល​កន្លង​មក៕ប្រភព៖ Football


 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT