Zidane ​ចាត់​ទុក​ការ​ប៉ះ Sociedad ​នៅ​យប់​នេះ ​ដូច​ប្រកួត Final ​អីចឹង​

​​​ក្រុម Real Madrid ​នឹង​ត្រូវ​ប៉ះ​ក្រុម Real Sociedad ​នៅ​ម៉ោង​១​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Copa del Rey ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Real Madrid ​បាន​អវត្តមាន​កីឡាករ​សំខាន់​ៗ​ច្រើន​នាក់​ដែរ​ដូចជា ​Gareth Bale ​, Hazard , Casemiro ​និង Dani Carvajal ​ជា​ដើម។ ​ការ​អវត្តមាន​កីឡាករ​ជា​ច្រើន​នាក់​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​លោក Zidane ​គិត​ថា​វា​នឹង​ក្លាយ​ជា​ប្រកួត​ស្វិតស្វាញ​ខ្លាំង​មិន​ខាន។

អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​ខាង​លើ​នេះ​បាន​និយាយ​ទៀត​ថា​៖ “វា​ជា​ការ​ប្រកួត​ដូច​ផ្ដាច់ព្រ័ត្រ​អីចឹង​សម្រាប់​ខ្ញុំ ​មិន​មែន​ជា​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ទេ។ ពួកគេ​ជា​ក្រុម​ល្អ​មួយ ​ដែល​មិន​អាច​មើល​ស្រាល​បាន។ យើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ចាប់​ពី​នាទី​ដំបូង​ទៅ ព្រោះ​ពួកគេ​ជា​ក្រុម​ល្អ​មួយ”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT