Ronaldo ​បាន​ឡាន​១​គ្រឿង​ពី​សង្សារ​ថ្ងៃ​ខួប​កំណើត​ម្សិលមិញ​នេះ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ឈាន​ដល់​វ័យ​៣៥​ឆ្នាំ​ហើយ​កាល​ពី​ម្សិលមិញ​នេះ ​ខណៈ​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​កាន់​តែ​ព្រួយ​បារម្ភ ​ព្រោះ​ជិត​លែង​បាន​ឃើញ​រូបគេ​បង្ហាញ​ខ្លួន​លើ​ទីលាន​ហើយ។

ក្នុង​ថ្ងៃ​ខួប​កំណើត​នេះ​ដែរ Ronaldo ​ទទួល​បាន​ឡាន​ថ្មី​១​គ្រឿង​ពី​សង្សារ​របស់​ខ្លួន ​Georgina Rodriguez ​ដែល​ធ្វើ​ឱ្យ​រូបគេ​ភ្ញាក់​ផ្អើល​ខ្លាំង។ ​កីឡាករ​បាល់ទាត់​ដែល​មាន​ទ្រព្យ​សម្បត្តិ​យ៉ាងច្រើន​នេះ ​មិន​នឹក​ស្មាន​ថា​សង្សារ​ខ្លួន ​ហាន​ទិញ​ឡាន​ថ្មី​ឱ្យ​នៅ​ថ្ងៃ​ខួប​កំណើត​នេះ​នោះ​ទេ។ យ៉ាងណាមិញ ​ឡាន​១​គ្រឿង​នេះ​ធ្វើ​ឱ្យ​រូបគេ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​។

Ronaldo ​ស្រលាញ់​គ្នា​ជាមួយ Georgina Rodriguez ​នេះ​បាន​ច្រើន​ឆ្នាំ​មក​ហើយ ​និង​មិន​ដែល​មាន​ដំណឹង​ថា​ឈ្លោះ​គ្នា​នោះ​ទេ។ ​ពួកគេ​ទទួល​បាន​ចំណង​ដៃ​កូន​ម្នាក់​យ៉ាង​ស្រស់​ស្អាត ​ហើយ​ការ​រួម​រស់​ជាមួយ​គ្នា​វិញ Georgina Rodriguez ​បាន​ធ្វើ​ជា​ស្ត្រី​មេ​ផ្ទះ​បាន​យ៉ាង​ល្អ៕ប្រភព៖ En24


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT