Di Maria ​៖​កាល​នៅ Man Utd ​គេ​ឱ្យ​ខ្ញុំ​ពាក់​អាវ​លេខ​៧ ​ខ្ញុំ​គ្មាន​ជម្រើស​ទេ​

​ខ្សែ​ប្រយុទ្ធ​ស្លាប Angel di Maria ​បាន​បញ្ជាក់​ថា​កាល​ខ្លួន​ផ្លាស់​ទៅ​លេង​នៅ Manchester United ​គឹ​ក្លឹប​ឱ្យ​ពាក់​អាវ​លេខ​៧​តែ​ម្ដង ​ដោយ​ខ្លួន​គ្មាន​ជម្រើស​នោះ​ទេ​។

Di Maria ​បាន​ផ្លាស់​ពី​ក្រុម Real Madrid ​ទៅ​លេង​នៅ​ក្រុម Manchester United ​កាល​ពី​ឆ្នាំ ២០១៤​កន្លង​ទៅ ​ក្នុង​តម្លៃ​ខ្លួន​៥៩,៧​លាន​ផោន ​ដែល​ជា​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​របស់​ក្លឹប​បិសាច​ក្រហម​នៅ​គ្រា​នោះ។ ​ផ្លាស់​ទៅ​លេង​នៅ Old Trafford ​នោះ​ដែរ​ ​កីឡាករ​អាហ្សង់ទីន​ទទួល​បាន​អាវ​លេខ​៧ ​ខណៈ​ដែល​រូបគេ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ​ក្នុង​លីគ​អង់គ្លេស​នេះ។ ​លេង​បាន​អង់គ្លេស​នេះ​តែ​១​រដូវ​កាល​ប៉ុណ្ណោះ រូបគេ​ក៏​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេង​នៅ PSG ​វិញ។

​អតីត​កីឡាករ​ឆ្នើម​របស់ Real Madrid ​ខាង​លើ​បាន​បង្ហើប​ថា​កាល​នៅ Man Utd ​គឺ​ក្លឹប​បាន​បង្ខំ​ឱ្យ​ពាក់​អាវ​លេខ​៧​តែ​ម្ដង ដែល​ជា​លេខ​អាវ​វីរបុរស​របស់​ក្លឹប។ ខណៈ​ដែល​ខ្លួន​ចង់​ពាក់​អាវ​លេខ​១១​ទេ តែ​គ្មាន​ជម្រើស​ឡើយ ទើប​ខ្លួន​ទទួល​យក​តែ​ម្ដង។ ​នៅ​គ្រា​ឆ្នាំ​២០១៤​នោះ ​អាវ​លេខ​១១​គឺ​កីឡាករ Adnan Januzaj ​ជា​អ្នក​ពាក់៕ប្រភព៖ Dailymail

  • Di Maria ​៖​កាល​នៅ Man Utd ​គេ​ឱ្យ​ខ្ញុំ​ពាក់​អាវ​លេខ​៧ ​ខ្ញុំ​គ្មាន​ជម្រើស​ទេ​