ក្លឹប Liverpool នឹងត្រូវតតាំងប្រកួតដំបូងទល់ Atletico Madrid នៅពានរង្វាន់ UEFA Champions League នាចុងខែកុម្ភៈនេះ។
ដោយឡែកនៅមុននេះបន្តិចក្លឹបហង្សក្រហមក៏បានប្រកាសបញ្ជីកីឡាករដែលត្រូវចូលរួមការប្រកួតនោះហើយ ក្នុងនោះក៏រួមមានទាំង Minamimo ដែលជាចំណូលថ្មីសញ្ជាតិជប៉ុនផងដែរ។
បញ្ជីឈ្មោះកីឡាករសរុបមានច្រើនបំផុត ២៥ រូប ហើយយ៉ាងហោចណាស់អ្នកចាំទីត្រូវមានយ៉ាងតិច ២ រូប។ យើងក៏ឃើញមាន Liverpool ដាក់កីឡាករឈុត B មួយចំនួនចូលរួមការប្រកួតដែរ តែច្បាប់របស់ UEFA សម្រាប់ឈុត B លុះត្រាតែជាកីឡាករកើតហួសថ្ងៃទី ១ មករា ឆ្នាំ ១៩៩៨ ទើបចូលលេងបាន។
បញ្ជីកីឡាករ Liverpool ត្រូវតតាំងនៅ UCL មានដូចខាងក្រោម៖
អ្នកចាំទី: Alisson Becker, Adrian, Andy Lonergan, Caoimhin Kelleher*
ខ្សែការពារ: Virgil van Dijk, Dejan Lovren, Joe Gomez, Andy Robertson, Joel Matip, Adam Lewis*, Trent Alexander-Arnold*
ខ្សែបម្រើ: Fabinho, Georginio Wijnaldum, James Milner, Naby Keita, Jordan Henderson, Alex Oxlade-Chamberlain, Adam Lallana, Xherdan Shaqiri, Curtis Jones*, Herbie Kane*, Harvey Elliott*, Yasser Larouci*, Neco Williams*
ខ្សែប្រយុទ្ធ: Roberto Firmino, Sadio Mane, Mohamed Salah, Takumi Minamino, Rhian Brewster*, Divock Origi
* បញ្ជីឈ្មោះឈុត B