• Dembele ​រង​របួស​ទៀត​ហើយ ​អាច​សម្រាក​រហូត​ចប់​រដូវ​កាល​នេះ​

    កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ Dembele ​បាន​ចាកចេញ​ពី​កន្លែង​ហ្វឹកហាត់ ​ហើយ​ត្រូវ​ក្រុម​គ្រូ​ពេទ្យ​យក​ទៅ​ពិនិត្យ​ទើប​រក​ឃើញ​ថា​រូបគេ​មាន​បញ្ហា​របួស ​និង​ត្រូវ​ការ​សម្រាក​ច្រើន​សប្ដាហ៍​ផង​ដែរ។

    បើ​តាម​ប្រភព​ពី​ក្លឹប Barcelona ​បាន​បញ្ជាក់​ថា​ខ្សែប្រយុទ្ធ​រូប​នេះ មាន​បញ្ហា​របួស​នេះ​យូរ​មក​ហើយ ដោយ​រូបគេ​មិន​បាន​ជា​សះស្បើយ​នោះ​ទេ ​មុន​ពេល​ចូល​លេង​វិញ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​បញ្ហា​របួស​នេះ​កាន់​តែ​ធ្ងន់​ធ្ងរ។ នៅ​ពេល​នេះ ​ក្រុម​គ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា​នឹង​តាម​ដាន​ជំងឺ​របស់​គេ​ឱ្យ​ម៉ត់ចត់​បំផុត ​ហើយ​សាមី​ខ្លួន​អាច​នឹង​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល​នេះ​តែ​ម្ដង។

    ​ការ​របួស Dembele ​នេះ​នឹង​ធ្វើ​ឱ្យ​ក្រុម Barcelona ​ប្រើ​ប្រាស់​យុវជន Ansu Fati ​ពេញ​លេញ​តែ​ម្ដង ព្រោះ​ថា​ក្លឹប​អវត្តមាន​ខ្សែ​ប្រយុទ្ធ​២​នាក់​ទៅ​ហើយ​គឺ Suarez ​និង Dembele ​នេះ​។ ដោយ​បច្ចុប្បន្ន​ពួកគេ​មាន​ខ្សែ​ប្រយុទ្ធ​៣​នាក់ គឺ Lionel Messi , Griezmann ​និង Fati ៕ប្រភព៖ Marca


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT