ពេញ​ធឹង! Juve ដាក់​ឈ្មោះ​ខ្សែ​ការពារ​សំខាន់​ចូល​បញ្ជី​កីឡាករ ២២ រូប​ទុក​តតាំង​នៅ UCL ខែ​នេះ

ការ​ប្រកួត​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ UEFA Champions League ជើង​ទី ១ គឺ Juventus ត្រូវ​តតាំង​ក្លឹប Lyon នា​ថ្ងៃ​ទី ២៧ ​កុម្ភៈ វេលា​ម៉ោង ០៣:០០ នាទី ដែល​លើ​ទំព័រ CTS Sports របស់​យើង​ក៏​នឹង​មាន​ការ​ចាក់​ផ្សាយ​ផង​ដែរ។ 

ចូល​ដល់​បញ្ជី​កីឡាករ​ទាំង ២២ រូប​ក្លឹប​សេះ​បង្កង់​ក៏​បាន​ប្រកាស​មុន​នេះ​ហើយ​ដែរ​ ក្នុង​នោះ​រឿង​ភ្ញាក់ផ្អើល​គឺ​យើង​បាន​ឃើញ​វត្តមាន​ខ្សែ​ការពារ​សំខាន់​ Giorgio Chiellini ត្រលប់​មក​ចូលរួម​ជាមួយ​ក្លឹប​វិញ។

Cheillini ខកខាន​សឹង​ពាក់​កណ្តាល​រដូវ​កាល​ក្រោយ ក្រោយ​ជួប​បញ្ហា​របួស​ទាមទារ​ការ​វះ​កាត់​ជង្គង់​កាល​ពី​ខែ​កញ្ញា ហើយ​មក​ទល់​ពេល​នេះ​ទើប​បង្ហាញ​ខ្លួន​បាន​ពេញ​ជើង ១ ប្រកួត​គត់​ឲ្យ​ក្លឹប​ Juventus។

បញ្ជី​កីឡាករ​ទាំង ២២ រូប​មាន​ដូច​ខាង​ក្រោម៖

Juventus: Gianluigi Buffon, Carlo Pinsoglio, Wojciech Szczesny; Leonardo Bonucci, Giorgio Chiellini, Danilo, Matthijs de Ligt, Mattia De Sciglio, Daniele Rugani, Alex Sandro; Rodrigo Bentancur, Juan Cuadrado, Sami Khedira, Blaise Matuidi, Miralem Pjanic, Adrien Rabiot, Aaron Ramsey; Federico Bernardeschi, Douglas Costa, Paulo Dybala, Gonzalo Higuain, Cristiano Ronaldo.

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT