ដឹង​ច្បាស់​ហើយ​ពី​ថ្ងៃ​និង​ម៉ោង ត្រូវ​ប្រកួត El Clasico ជើង​ទី ២ ​បញ្ចប់​រដូវ​កាល​នេះ

LaLiga ​បាន​ប្រកាស​កាលបរិច្ឆេទ​ច្បាស់ការ​សម្រាប់​ការ​ប្រកួត​នៅ​ជុំ​ទី ២៦ នា​រដូវ​កាល ២០១៩/២០ នេះ​ហើយ ដោយ​ក្នុង​នោះ​យើង​ក៏​បាន​ដឹង​ច្បាស់​ពី​ពេលវេលា​ជាក់លាក់​សម្រាប់​ជំនួប El Clasico ជើង​ទី ២ ផង​ដែរ។

Real Madrid នឹង​ត្រូវ​បើក​ការ​តតាំង​ទល់ Barcelona នៅ​ទឹកដី Santiago Bernabeu នា​ថ្ងៃ​ទី ២ ​មិនា វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក [ម៉ោង​នៅ​កម្ពុជា] ហើយ​ការ​ប្រកួត​នេះ​ដែរ ក៏​នឹង​មាន​ការ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក CTS Sports ដូច​គ្នា។

បញ្ជាក់​ថា​គិត​ត្រឹម​ជុំ​ទី ២២ នេះ Real Madrid កំពុង​នាំ​មុខ ៣ ពិន្ទុ​លើ Barcelona ដែល​មាន ៤៦ ពិន្ទុ​ចាញ់​ក្រុម​កំពូល​តារាង​មាន ៤៩ ពិន្ទុ។ រឿង​ហួស​ចិត្ត​នៅ​តារាង​លីគ​អេស្ប៉ាញ​គឺ At Madrid ដែល​ធ្លាប់​តែ​ឡើង​កូដ​បាន​ធ្លាក់​មក​ដល់​លេខ ៦ ហើយ Getafe ស្រាប់​តែ​លោត​មក​ដល់​លេខ ៣ វិញ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT