ប៉ះ​ត្រកូល Real នៅ CDR ​ថ្ងៃ​សុក្រ​នេះ ស្តេច​ស​ប្រហែល​ត្រូវ​អវត្តមាន​ខ្សែ​ការពារ​សំខាន់

នៅ​ការ​ហ្វឹកហាត់​នា​ថ្ងៃ​ចន្ទ​កន្លង​ទៅ គេ​មិន​បាន​ឃើញ​មាន​វត្តមាន​ខ្សែ​ការពារ​ស្លាប​ស្តាំ Dani Carvajal នោះ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ថា​នៅ​ប្រកួត​ពេល​ខាង​មុខ​ទល់ Real Sociedad ទំនង​ជា​នឹង​អវត្តមាន​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ។

Carvajal ត្បិត​ការ​ប្រកួត​នៅ Madrid Derby កន្លង​ទៅ មិន​ឃើញ​មាន​ប៉ះ​ទង្គិច​កើត​របួស​ត្រង់​ណា​លើ​ទីលាន​ក្តី តែ​តាម​ប្រភព​ BeSoccer បាន​សង្កត់​ធ្ងន់​ថា​ស្ថានភាព​របស់​គេ​អាច​មាន​ភាព​ស្រពិចស្រពិល។

ប្រសិន​ Carvajal មិន​អាច​ចូលរួម​លេង​ពិត​មែន នោះ Zidane នឹង​រង​ប្រទះ​បញ្ហា​ធំ​នៅ​តំបន់​ការពារ​ស្លាប។ ស្រប​ពេល​ដែល Odriozola ផ្លាស់​ទៅ​ Bayern បាត់​ហើយ​នោះ បែប​នេះ​ជម្រើស​ចុង​ក្រោយ​មាន​តែ​ដាក់ Nacho Fernandez ដែល​ជា​កីឡាករ​សល់​ចុង​ក្រោយ​មួយ​រូប​ចូលរួម​លេង​ដូច​កាល​ប៉ះ Valladolid តែ​ប៉ុណ្ណោះ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT