Real Madrid ​ត្រៀម​២៥០​លាន​ផោន ដើម្បី​យក Mbappe ​នៅ​ពេល​ខាង​មុខ​

​ក្រុម Real Madrid ​បាន​បង្ហាញ​គម្រោង​សាច់​ប្រាក់​២៥០​លាន​ផោន សម្រាប់​ដេញ​ថ្លៃ​ទិញ​យក​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​។

Mbappe ​វ័យ​២១​ឆ្នាំ​បាន​បង្ហាញ​កាយ​វិការ​មិន​ពេញ​ចិត្ត​ជាមួយ​លោក Thomas Tuchel ​ដែល​បាន​ប្ដូរ​រូបគេ​ចេញ​កាល​ពី​ប្រកួត​ទល់​ក្រុម​ Montpellier ​កាល​ពី​ពេល​កន្លង​ទៅ។ ​ប្រភព​នៅ​បារាំង​បាន​បញ្ជាក់​ថា​ទំនាក់ទំនង​រវាង​គេ​ទាំង​ពីរ ​មិន​ល្អ​ឡើយ​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ ​មិន​មែន​ទើប​កើត​ឡើង​នោះ​ទេ។ ​កត្តា​នេះ​ហើយ ទើប​បាន​ជា​ក្រុម Real Madrid ​ឆក់​ឱកាស ​និង​ត្រៀម​សាច់​ប្រាក់​ជា​ស្រេច ដើម្បី​យក​ឱ្យ​បាន​ខ្សែ​ប្រយុទ្ធ​របស់​បារាំង​នៅ​រដូវ​ក្ដៅ​ខាង​មុខ​។

​Mbappe ​នា​រដូវ​កាល​នេះ​រក​បាន​១៤​គ្រាប់​ហើយ​ក្នុង​លីគ​កំពូល​បារាំង ​ក្នុង​ការ​ចូល​លេង​១៦​ប្រកួត​របស់​គេ។ ​បើ​គិត​ជា​រួម​វិញ ​តាំង​ពី​ផ្លាស់​ចូល​លេង​ឱ្យ​ក្រុម PSG ​នៅ​ឆ្នាំ​២០១៧​មក ​អតីត​កីឡាករ Monaco ​នេះ​បង្ហាញ​ខ្លួន​សរុប​១១២ប្រកួត ​និង​រក​បាន​៨២​គ្រាប់៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT