• ខ្សែ​ប្រយុទ្ធ Leipzig ​ម្នាក់ ​ថា​ចង់​មក Liverpool ​បើ​លោក Klopp ​ចង់​បាន​

    ​Timo Werner ​ថា​ខ្លួន​នឹង​ពិចារណា​មក​លេង​នៅ​ក្រុម Liverpool ​នា​ពេល​ខាង​មុខ​នេះ ​ប្រសិន​បើ​លោក Jurgen Klopp ​ចង់​បាន​រូបគេ​ពិត​មែន​។

    ​Werner ​ត្រូវ​បាន​ក្លឹប Liverpool ​Manchester United និង Chelsea ​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បាន ​តាំង​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​ម្ល៉េះ ប៉ុន្តែ​មិន​មាន​ការ​ផ្ទេរ​ណា​មួយ​កើត​ឡើង​នោះ​ទេ។ ​ស្រប​ពេល​កីឡាករ​អាល្លឺម៉ង់​នេះ ​ថា​ខ្លួន​នឹង​ពិចារណា​ចាកចេញ​ពី​ក្រុម Leipzig ​មិន​ខាន ​ប្រសិន​បើ​មាន​ក្លឹប​ចង់​បាន​រូបគេ​ពិត​មែន ​ជា​ពិសេស​គឺ​ក្រុម Liverpool ​តែ​ម្ដង។

    ខ្សែ​ប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​ខាង​លើ​នេះ ​បាន​និយាយ​ដូច្នេះ​ថា​៖ “ពេល​អ្នក​រក​បាន​២០​គ្រាប់​ក្នុង​១​រដូវ​កាល ​នោះ​នឹង​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​អ្នក​មិន​ខាន។ ប៉ុន្តែ​ពេល​នេះ​វា​មិន​ទាន់​ដល់​ពេល​ចាកចេញ​ទេ ​ខ្ញុំ​ចង់​បន្ដ​ពង្រឹង​សមត្ថភាព​ទៀត​សិន។ យើង​មិន​អាច​ដឹក​មុន​ពី​អនាគត​ឡើយ។ Liverpool ​ជា​ក្រុម​ល្អ​មួយ​នៅ​អង់គ្លេស ​ហើយ​ពួកគេ​កំពុង​ស្ថិត​នៅ​ដំណើរ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នៅ​ក្រុបខណ្ឌ Premier League ​”៕ប្រភព៖ Dailymail


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT