Klopp ​នឹង​ទូរស័ព្ទ​ណែនាំ ​អំឡុង​ពេល U23 Liverpool ​ប៉ះ​ក្រុម ​Shrewsbury ​នៅ FA Cup ​

​លោក Jurgen Klopp ​មិន​បាន​ប្ដូរ​ចិត្ត​របស់​ខ្លួន​ពី​ការ​សម្រាក ​មក​ដឹក​នាំ​ក្រុម Liverpool ​លេង​ទល់​ក្រុម Shrewsbury ​នៅ​ជើង​ទី ២​ពាន​រង្វាន់ FA Cup ​នោះ​ទេ។

ប៉ុន្តែ​លោក​នឹង​ប្រើ​យុទ្ធសាស្ត្រ​ថ្មី ​ដោយ​ទូរសព្ទ​ឬ VDO Call ​ទៅ​ណែនាំ​ក្រុម​តែ​ម្ដង ​ខណៈ​ដែល​លោក​នឹង​តាមដាន​ការ​ប្រកួត​នេះ​តាម​ទូរទស្សន៍។ ​ដោយ​ក្រុម Liverpool ​ក្រោម​អាយុ​២៣​ឆ្នាំ​នឹង​ចូល​លេង​ពាន​រង្វាន់​នេះ ​ដឹក​នាំ​ដោយ​លោក Neil Critchley ​ស្រប​ពេល​ក្រុម​ធំ​នឹង​សម្រាក​លំហែ​កាយ​១​សប្ដាហ៍​មុន​ប្រមូល​ផ្ដុំ​វិញ។

​រំលឹក​ថា​ក្រុម Liverpool ​លេង​ស្មើ​ក្រុម Shrewsbury ​ក្នុង​លទ្ធផល ២-២ ​កាល​ពី​ពេល​កន្លង​ទៅ  ដូច្នេះ​ពួកគេ​ត្រូវ​លេង​ជើង​ទី​២​ទៀត​ដើម្បី​កាត់​ក្ដី​យក​ក្រុមឈ្នះ។ ​យ៉ាងណាមិញ​ជើង​ទី​២​នេះ លេង​នៅ​យប់​នេះ​ឯង ​ប៉ុន្តែ​អ្វី​ដែល​ប្លែក​នោះ​គឺ​ក្រុម​ហង្ស​ក្រហម​នៅ​រាត្រី​នេះ ​គឺ​មិន​មែន​ក្រុម​ធំ​នោះ​ទេ ​ដោយ​ពួកគេ​ប្រើ​ក្រុម U23 ​ប៉ុណ្ណោះ។ ការ​ប្រើ​ក្រុម U23 ​នេះ គឺ​ដោយសារ​តែ​លោក Klopp ​តាំង​ពី​ចុង​ឆ្នាំ​២០១៩​ឯ​ណោះ ​លោក​បាន​សន្យា​ថា​នឹង​ឱ្យ​ក្រុម​ធំ​សម្រាក​នៅ​ដើម​ខែ​កុម្ភៈ​នេះ ​ដោយ​កាល​នោះ​គ្មាន​ការ​លេង​ជើង​ទី​២ FA Cup ​នេះ​ទេ។ ​ដើម្បី​ជា​ការ​រក្សា​សន្យា ​ទើប​លោក​មិន​ព្រម​ដឹក​នាំ​ក្រុម​ដើម្បី​លេង​ទល់​ក្រុម Shrewsbury ​ឡើយ ដោយ​សុខ​ចិត្ត​ឱ្យ​កីឡាករ​សម្រាក​តាម​កាល​កំណត់៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT