ខ្សែប្រយុទ្ធ Neymar បានរងរបួសឆ្អឹងជំនី ដែលនឹងធ្វើឱ្យរូបគេអវត្តមានក្នុងការប្រកួតឱ្យក្រុម PSG លេងទល់ក្រុម Nantes នៅយប់នេះ។
Neymar បានរួមចំណែកច្រើនក្នុងការជួយក្រុម PSG កន្លងមក និងត្រូវបានអ្នកគាំទ្រមើលឃើញថាសមត្ថភាពរបស់គេត្រលប់ទៅរកសភាពដើមវិញហើយ។ សរសើរមិនទាន់បានប៉ុន្មានថ្ងៃផង ពេលនេះខ្សែប្រយុទ្ធប្រេស៊ីល មិនមានឈ្មោះក្នុងបញ្ជីក្រុមដើម្បីលេងនៅរាត្រីនេះទេ ដោយសារតែរូបគេបានរបួសត្រង់ឆ្អឹងជំនី ត្រូវការសម្រាក។
អតីតកីឡាករ Barcelona ខាងលើត្រូវបានគេដឹងថាក្រោយពីប្រកួតទល់ក្រុម Montpellier កាលពីថ្ងៃសៅរ៍រួចមក រូបគេបានបន្ដទៅជប់លៀងក្នុងក្លឹបរាត្រីទៀត ដែលជាថ្ងៃកំណើតរបស់ខ្លួន។ ក្នុងពិធីជប់លៀងនោះ ត្រូវបានគេដឹងថា Neymar ចំណាយពេលច្រើនម៉ោងមែនទែន ទម្រាំចាកចេញ។ ក្រោយពីនោះមក ក៏មានដំណឹងថារូបគេបានរងរបួសតែម្ដង។ យ៉ាងណាមិញ បើតាមលោក Thomas ដែលជាអ្នកចាត់ការក្រុមវិញ បានបញ្ជាក់ថារបួសនេះ កើតឡើងអំឡុងពេលប្រកួតទល់ក្រុម Montpellier ប៉ុន្តែពេលនោះវាមិនធ្ងន់ធ្ងរខ្លាំងទេ គ្រូពេទ្យទើបរកឃើញនិងឱ្យគេសម្រាកប៉ុន្មានថ្ងៃ៕ប្រភព៖ Bbc