Assist ក៏​លើ​គេ Top Scorer ក៏​លើ​គេ Messi នៅ​តែ​ខ្លាំង​រដូវ​កាល​នេះ

បន្ទាប់​ពី Assist បាល់​ពីរ​គ្រាប់​ក្នុង​ការ​ប្រកួត​ទល់ Levante កាល​ពី​យប់​មិញ Lionel Messi បាន​ប្រែ​ក្លាយ​ជា​កីឡាករ​ដែល​អាច Assist បាល់​ច្រើន​ដាច់​គេ​នៅ LaLiga ​រដូវ​កាល ២០១៩/២០ នេះ។

មិន​ថា​តែ​ការ Assist បាល់ និង​ការ​ស៊ុត​បញ្ចូល​ទី បច្ចុប្បន្ន M10 កំពុង​នាំ​មុខ​គេ​ទាំង​ស្រុង​នៅ​លីគ​អេស្ប៉ាញ ដោយ Assist មាន ៨ លើក និង Top Scorer មាន ១៤ លើក​ឯ​ណោះ។

គួរ​រំឭក​ថា​បើ​រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់​មិន​ថា​ក្នុង​និង​ក្រៅ​លីគ គឺ​កីឡាករ​អាហ្សង់ទីន​រក​បាន ១៩ គ្រាប់​និង Assist ១០ លើក​ហើយ​នៅ​ការ​ប្រកួត​ទាំង ២៣ លើក​សរុប៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT