Lloris អ្នកចាំទី​តែ ១ គត់​ដែល​អាច​ធ្វើ​រឿង​មួយ​នេះ បន្ទាប់​ពី​ Kepa ទល់​ក្លឹប Man City

Tottenham Hotspur បាន​ទប់​យក​ឈ្នះ ២-០ ទល់ Manchester City នៅ​ការ​ប្រកួត​នា​ជំនួប​ក្របខ័ណ្ឌ Premier League កាល​ពី​យប់​មិញ។ ជ័យជម្នះ​បាន​រុញ​ឲ្យ Lloris ដែល​ជា​អ្នកចាំទី​ឈោង​បាន​កំណត់ត្រា​អស្ចារ្យ​មួយ​ផង​ដែរ។

នោះ​គឺ​រូប​គេ​បាន​ក្លាយ​ឈ្មោះ​ជា​អ្នកចាំទី​បន្ទាប់​ពី Kepa ដែល​អាច​ទប់​បាល់​មិន​ឲ្យ​របូត​ចូល​ទី ក្នុង​ការ​ត​ទល់ Man City នៅ Premier League ដែល​កំណត់ត្រា​ចាស់ Kepa ធ្វើ​បាន​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៨។

គួរ​​បញ្ជាក់​ថា Lloris កាល​ពី​យប់​មិញ Save បាល់​សរុប​បាន ៥ លើក ដែល​ជា​ការ​ស៊ុត​ចំ​គោលដៅ​របស់​ក្រុម​ភ្ញៀវ។

កីឡាករ​បារាំង​រូប​នេះ​នៅ​តែ​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ដដែល ក្រោយ​ខកខាន ២១ ប្រកួត​សរុប​របស់ Spurs កំឡុង​ពេល​ជួប​បញ្ហា​របួស​កែង​ដៃ​ធ្ងន់ធ្ងរ​កាល​ពី​ប៉ុន្មាន​ខែ​មុន៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT