ពីរ​គ្រាប់​យប់​មិញ ជ្រោមជ្រែង​ដោយ Messi ជើង​ខ្ចី Fati បំបែក​បានកំណត់ត្រា​​មួយ​ភ្លែត

Ansu Fati បាន​បំបែក​កំណត់ត្រា​តាម​រយៈ​ការ​ប្រកួត​នៅ LaLiga កាល​ពី​យប់​មិញ បន្ទាប់​ពី​រូប​គេ​រក​បាន​ពីរ​គ្រាប់​ម្នាក់​ឯង ជា​ការ​ Assist ចេញ​ពី Lionel Messi នៅ​ប្រកួត​ទល់ Levante។

ស្ថិត​ក្នុង​វ័យ​ត្រឹម ១៧ ឆ្នាំ និង ៩៤ ​ថ្ងៃ Fati បាន​ក្លាយ​ជា​កីឡាករ​ដំបូង​បង្អស់​នៅ LaLiga ដែល​អាច​រក​បាន​ ២ គ្រាប់​ជាមួយ​អាយុ​ក្មេង​ជាង​គេ​បង្អស់ ផ្តួល​កំណត់ត្រា​ចាស់​របស់​ Juanmi ដែល​ធ្លាប់​លេង​ឲ្យ Malaga ធ្វើ​បាន​នៅ​អាយុ ១៧ ឆ្នាំ​និង ១១៥ ​ថ្ងៃ​កាល​ពី​ឆ្នាំ ២០១០។

គួរ​បញ្ជាក់​ថា Fati បាន​បង្កើត​គ្រាប់​បាល់​ដំបូង​បង្អស់​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ១៤ ​កញ្ញា ឆ្នាំ ២០១៩ ទល់ Valencia ហើយ​ក៏​ធ្លាប់​ស៊ុត​កាល​ប៉ះ Inter នៅ UEFA Champions League ថែម​ទៀត​ផង៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT