Man City ប្រឈម​ខូច​ជើង​កីឡាករ​មួយ​រូប​មុន​ប៉ះ R.Madrid នៅ UCL ក្រោយ​ចាញ់​ Spurs ២-០

Manchester City ប្រឈម​នឹង​អវត្តមាន​ខ្សែ​ប្រយុទ្ធ​ស្លាប​ដ៏​សំខាន់​គឺ​កីឡាករ Raheem Sterling នៅ​ប្រកួត​ទល់ Real Madrid នា​ជំនួប​វគ្គ ១៦ ក្រុម​ចុង​ក្រោយ UEFA Champions League ចុង​ខែ​នេះ បន្ទាប់​ពី​កីឡាករ​អង់គ្លេស​រូប​នេះ​បាន​ជួប​បញ្ហា​របួស​ក្នុង​ប្រកួត​ទល់ Spurs កាល​ពី​យប់​មិញ។

Sterling បាន​ប្តូរ​ចេញ​ភ្លាមៗ​នៅ​តង់​ទី​ពីរ ហើយ​បើ​តាម​សារព័ត៌មាន Marca បាន​ជឿជាក់​ថា​ Sterling អាច​នឹង​ត្រូវ​អវត្តមាន​ក្នុង​ការ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន Santiago Bernabeu នា​ថ្ងៃ​ទី ២៦ ​កុម្ភៈ​ខាង​មុខ។

មក​ទល់​ពេល​នេះ Pep Guardiola ដែល​ជា​អ្នកចាត់ការ​បាន​បដិសេធ​មិន​ធ្វើ​ការ​បញ្ចេញ​យោបល់​លើ​រឿងរ៉ាវ​នោះ ប៉ុន្តែ​អតីត​គ្រូ​ធំ​នៅ Barca រូប​នេះ​បង្ហើប​ថា​កីឡាករ​​វ័យ ២៥ ឆ្នាំ​នឹង​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​លម្អិត​ច្បាស់​ពី​ស្ថានភាព​របួស៕

ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT