បើ​លក់​ Coutinho ចេញ​បាន Barca នឹង​លេង​ផ្លូវក្រោយ​យក​ខ្ញី​ចាស់ Chelsea រូប​នេះ​ចូល​សង

បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ​បាន​ប៉ាន់ប្រមាណ​ថា​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​តោ​ខៀវ Chelsea គឺ​កីឡាករ Willian អាច​នឹង​ផ្លាស់​មក​ចូលរួម​នៅ​ក្លឹប​យក្ស LaLiga នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន​នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។

Willian ដែល​សេសសល់​កុងត្រា​ត្រឹម ៦ ខែ​ជាមួយ​ Chelsea កាល​ពី​ឆ្នាំ​ទៅ​ក៏​ធ្លាប់​ល្ហិចល្ហៀង​ថា​គ្រោង​ផ្លាស់​ទៅ​ក្លឹប​អេស្ប៉ាញ​ម្តង​ដែរ ប៉ុន្តែ​នៅ​ខែ​មករា​កន្លង​ទៅ​ហាក់​មិនមាន​ការ​ចរចា​ត្រូវរ៉ូវ​ណា​មួយ​កើត​ឡើង​សម្រាប់​កីឡាករ​ប្រេស៊ីល​ទាល់​តែ​សោះ។

យ៉ាងណាមិញ​ប្រភព​បាន​ជឿ​ថា​អតីត​កីឡាករ Shaktar រូប​នេះ ​នឹង​ជា​ផ្លូវក្រោយ​ដែល Barcelona ត្រូវ​នាំ​យក ប្រសិន​ណា​ក្លឹប​ត្រូវ​លក់​ចេញ Philippe Coutinho ឲ្យ​ទៅ​ក្លឹប Bayern Munich ឬ​ក្លឹប​កំពូល​ណា​មួយ​នៅ​ថ្ងៃ​ខាង​មុខ។

បញ្ជាក់​ថា​បុរស​វ័យ ៣១ ឆ្នាំ រដូវ​កាល​នេះ​បង្ហាញ​ខ្លួន ២៤ ប្រកួត​ហើយ​ឲ្យ​ក្លឹប​ Chelsea ដោយ​រក​បាន ៤ គ្រាប់​និង Assist ​បាន ៤ លើក៕ ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT