ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន២គ្រាប់ម្នាក់ឯងកាលពីយប់មិញ ជួយក្រុម Juventus យកឈ្នះលើក្រុម Fiorentina ៣-០ ក្នុងលទ្ធផល ៣-០ ។
២គ្រាប់នៅយប់មិញនេះ ធ្វើឱ្យ Ronaldo រកគ្រាប់បាល់បាន៩ប្រកួតជាប់គ្នាហើយឱ្យក្រុម Juventus និងរកបាន១៩គ្រាប់ក្នុងការបង្ហាញខ្លួន១៩ប្រកួតនារដូវកាលនេះ។ ការរកបានគ្រាប់បាល់៩ប្រកួតជាប់គ្នានេះ ធ្វើឱ្យ Ronaldo ក្លាយជាកីឡាករដំបូងដែលធ្វើបាន បន្ទាប់ពី David Trezeguet ធ្លាប់ធ្វើវាបានល្អនៅឆ្នាំ ២០០៥កន្លងទៅ។ កំណត់ត្រារបស់កីឡាករព័រទុយហ្គាល់នេះ គឺរកបាន៥០គ្រាប់ហើយក្នុងការបង្ហាញខ្លួន៧០ប្រកួតកន្លងមកនៅសេះបង្កង់។
គោលដៅរបស់ Ronaldo នារដូវកាលនេះ គឺចង់ឈ្នះពានរង្វាន់ UEFA Champions League ជាមួយក្រុម Juventus ដែលជាអ្វីខ្សែប្រយុទ្ធរូបនេះចង់បាន ជាជាងការឈ្នះពានក្នុងស្រុក។ ក្នុងពាន UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ក្រុម Juventus នឹងប៉ះក្រុម Olympique Lyonnais នៅចុងខែនេះ៕ប្រភព៖ Dailymail