Setien ​៖ ប្រកួត​យប់មិញ​គួរ​បញ្ចប់​ទៅ​ដោយ ​៨-២ ​ឬ ​៨-៣ ​

​លោក Setien ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​នៅ​មិន​ទាន់​សប្បាយ​ចិត្ត​ជាមួយ​ទម្រង់​លេង​របស់​ក្រុម Barcelona ​នៅ​យប់មិញ​នៅ​ឡើយ​ទេ ​បើ​ទោះ​ជា​ពួកគេ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម Levante ​២-១។

២​គ្រាប់​ដែល​ក្រុម Barcelona ​រក​បាន​នៅ​យប់មិញ​គឺ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Ansu Fati ​ជា​អ្នក​ធ្វើ​បាន​សម្រេច​ទាំង​ពីរ​គ្រាប់ ​ក្រោយ​ពី​ទទួល​បាន​ការ​បញ្ជូន​បាល់​ពី​ប្រធាន​ក្រុម Lionel Messi ​។ ​យ៉ាងណាមិញ ​ជ័យជម្នះ​នេះ​មិន​ធ្វើ​ឱ្យ​លោក Setien ​សប្បាយ​ចិត្ត​ខ្លាំង​នោះ​ទេ ព្រោះ​លោក​មើល​ឃើញ​កូន​ក្រុម​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​នៅ​ឡើយ។

​អ្នក​ចាត់ការ​វ័យ​៦១​ឆ្នាំ​ខាង​លើ​បាន​និយាយ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត ប៉ុន្តែ​មិន​មែន​ទាំង​អស់​គ្រប់​រឿង​នោះ​ទេ។ យើង​នៅ​មាន​កំហុស​ច្រើន ​យើង​ធ្វើ​បាន​ល្អ​តែ​តង់​ទី​១​ប៉ុណ្ណោះ។ យើង​បាត់​បង់​ការ​គ្រប់គ្រង​ការ​ប្រកួត​នៅ​តង់​ទី​២​បន្តិច ដែល​ធ្វើ​ឱ្យ​ពួកគេ​រក​បាន​១​គ្រាប់​វិញ។ សម្រាប់​ប្រកួត​នេះ ​ខ្ញុំ​គិត​ថា​គួរ​តែ​បញ្ចប់​ក្នុង​លទ្ធផល ៨-២ ​ឬ ៨-៣ ​ទើប​ត្រឹម​ត្រូវ”៕ប្រភព៖ Marca

  • Setien ​៖ ប្រកួត​យប់មិញ​គួរ​បញ្ចប់​ទៅ​ដោយ ​៨-២ ​ឬ ​៨-៣ ​