ក្រុមកាំភ្លើងធំ Arsenal ទទួលបានលទ្ធផលស្មើគ្នាទៀតហើយ ដោយស្មើក្រុម Burnley ០-០ ក្នុងការប្រកួតនៅយប់មិញ ធ្វើឱ្យក្រុមនេះមានប្រកួតស្មើគ្នា១៣ប្រកួតមកហើយនារដូវកាលនេះ។
ក្រោយពីចប់ការប្រកួត លោក Arteta អ្នកចាត់ការក្រុម Arsenal បានបង្ហាញចំណាប់អារម្មណ៍ថាក្រុមរបស់លោកលេងមិនសូវបានល្អទេ ព្រោះកីឡដ្ឋានរបស់ក្រុម Burnley ហាក់ដូចជាទុកចោលយូរមកហើយ។ ពួកគេហាក់ដូចជាមិនបានស្រោចទឹកលើស្មៅទាំងអស់នេះឡើយ ធ្វើឱ្យវាក្រៀមអស់។ ការធ្វើបែបនេះ គឺមិនល្អឡើយសម្រាប់ការប្រកួតផ្លូវការនិងចំពោះកីឡាករ ព្រោះងាយនឹងធ្វើឱ្យរបួស។
ក្រុម Arsenal នារដូវកាលនេះ លេងស្មើ១៣ប្រកួតមកហើយ។ នេះជាការលេងស្មើច្រើនប្រកួតបំផុតមួយនៅលីគកំពូលអង់គ្លេសនារដូវកាលនេះ៕ប្រភព៖ Dailymail