ខ្សែប្រយុទ្ធ Ansu Fati រកបាន២គ្រាប់ម្នាក់ឯងក្នុងរយៈពេលត្រឹម២នាទីប៉ុណ្ណោះ ជួយក្រុម Barcelona យកឈ្នះលើក្រុម Levante ក្នុងលទ្ធផល ២-១។
កីឡាករវ័យក្មេងខាងលើនេះទើបមានឱកាសបង្ហាញសមត្ថភាពនារដូវកាលនេះទេ ប៉ុន្តែប្រកួតដែលរូបគេលេងភាគច្រើនតែងតែធ្វើបានល្អជានិច្ច។ ជាក់ស្ដែងនៅយប់មិញនេះ រូបគេលេងសហការគ្នាបានយ៉ាងល្អជាមួយរាមច្បង Lionel Messi ។ Messi ជាអ្នកបញ្ជូនបាល់ឱ្យទៅ Fati ទាំងពីរគ្រាប់ដែលធ្វើបានសម្រេចកាលពីយប់មិញនេះ។ ខណៈដែល១គ្រាប់តាមពីក្រោយរបស់ក្រុម Levante ធ្វើបានដោយ Rochina នៅនាទី៩០+២។
ជាមួយការបាន៣ពិន្ទុនេះ ធ្វើឱ្យក្រុម Barcelona មានគម្លាតត្រឹមតែ៣ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាង Real Madrid ក្នុងការប្រកួតពានរង្វាន់ La Liga សប្ដាហ៍ទី២២នេះ៕ប្រភព៖ Dailymail